adverise with khmeread Expenses

រឿង​មិនគួរ​កើត​ទាំងអស់​នេះហើយ ដែល​ធ្វើឱ្យ​ប្រាក់ខែ​អ្នកបើក​មក​ចាយ​មិនបាន ១០ ថ្ងៃ​

    ​មិន​ថា​អ្នក​ជឿ​ឬ​មិន​ជឿ​នោះទេ ការ​រកលុយ​ក្នុង​ពិភពលោក​បច្ចុប្បន្ន​គឺ​តែងតែ​អាចទៅរួច​ជាមួយនឹង​ការ​ប្តូរផ្តាច់​តែ​បន្តិច​ប៉ុណ្ណោះ​។ ជាមួយនឹង​ការ​ប៉ិនប្រសព្វ និង ការប្រឹងប្រែង​តែ​បន្តិច គ្រប់គ្នា​អាច​នឹង​រកបាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​លៃលក​សម្រាប់​ទិញ​របស់​ចាំបាច់​ក្នុង​ជីវិត​។ ការរក​លុយ​មិនមែនជា​បញ្ហា​នោះទេ ប៉ុន្តែ​ការរក្សា​វា​ទើប​ជា​រឿង​ដែល​លំបាក​។ 

​    ​តើ​អ្នក​ធ្លាប់​កត់សម្គាល់​ឃើញថា ប្រាក់ខែ​របស់​អ្នក​បាន​របូត​ទៅ​យ៉ាង​លឿន​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​អ្នកទទួលបាន​វា ហើយ​អ្នក​ពុំបាន​ដឹង​អ្វី​បន្តិច​សោះ​ថា​លុយ​ទាំងនោះ​បាន​ទៅ​ទីណា​អស់ ដែរឬទេ​? ប្រសិនបើ​ចម្លើយ​គឺ​ធ្លាប់ អ៊ីចឹង​អត្ថបទ​នេះ​គឺ​ល្អ​សម្រាប់​អ្នក​ហើយ​។ តោះ​នាំគ្នា​ទៅ​មើលថា​តើ​អ្វី​ទៅ​ដែល​ធ្វើឱ្យ​ការចំណាយ​របស់​អ្នក​កើនឡើង និង​ធ្វើ​បែបណា​ដើម្បី​កែសម្រួល​ស្ថានការណ៍​នេះ​ឱ្យ​ល្អប្រសើរ​ឡើងវិញ​។ 

​    ​១. មិន​ទិញ​ទំនិញ​បញ្ចុះតម្លៃ ឬ​របស់​មួយ​ទឹក​
​    ​កុំ​គិតថា​ខ្លួន​អន់ ដោយ​គ្រាន់តែ​ទិញ​របស់​បញ្ចុះតម្លៃ​ពិសេស ឬ​របស់​ជជុះ​មួយ​ទឹក​ពីរ​ទឹក​។ លោក​ជែក​ម៉ា​ធ្លាប់​និយាយថា របស់​ក្លែងក្លាយ​មានគុណ​ភាពដូចគ្នា និង​ល្អ​ប្រើ​ដូចគ្នា គ្រាន់តែ​វា​មិន​កាលី​ប​លើ​ដូច​របស់​ពិតប្រាកដ​។ 

​    ​២. ទិញ​របស់​មិនចាំបាច់​
​    ​លោកអ្នក​ជ្រួលជ្រើម​ណាស់​ឱ្យតែ​ឃើញ​របស់​ល្អៗ​ចេញ​ថ្មី និង​ឃើញ​មិត្តភក្តិ​ប្រើ​របស់​ទាន់សម័យ​។ អ្នក​រមាស់​ដៃ​ហ៊ាន​ចំណាយ​ដោយ​មិន​ខ្វល់​ថា​លុយ​តិចតួច​នេះ​នឹង​អស់​ក្នុងពេល​តែ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ ព្រោះ​អាង​ខ្ចីលុយ​គេ​ចាយ​បាន​។   

​    ​៣. ឱ្យគេ​ខ្ចីលុយ​
​    ​ឈប់​ដើរតួ​ជា​អ្នក​សង្គ្រោះ​គេ​តទៅទៀត ប្រសិនបើ​អ្នករស់នៅ​ពឹង​លើ​ប្រាក់ខែ​។ ការ​ឱ្យគេ​មិត្តភក្តិ​ខ្ចី មិនអាច​ទទួលបាន​កា​រ​ប្រាក់​ដូច​ឱ្យគេ​ខ្ចីបុល​ទេ​៕

adverise with khmeread
ប្រភព៖ Lifehack

អ្នកនឹងចូលចិត្ត

មតិយោបល់