adverise with khmeread Mains

គណៈកម្មការ​ព្រឺ​សម្បុរ​ដោយសារ​ក្មេងស្រី​វ័យ ១១ ឆ្នាំ​មកពី​ម៉ាឡេស៊ី​ច្រៀង​បទ​ចិន​ពិ​រោះ​ជាង​ម្ចាស់​ដើម​

    ​ក្មេងស្រី​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់​ធ្វើឱ្យ​អ្នកទស្សនា​ហើប​គូថ​ពី​កៅអី​ក្នុង​សប្ដាហ៍​នេះ នៅ​កម្មវិធី​ប្រកួត​ចម្រៀង​ទូរទស្សន៍​មួយ​ក្នុងប្រទេស​ចិន​។​

​    ​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​បាន​សាទរ​នាង​តូច​នេះ​ថា​ជា Shila Amzah ទី​ពីរ បន្ទាប់ពី​តារាចម្រៀង​ចិន​រូបនេះ​ឈ្នះ​ក្នុងការ​ប្រកួតប្រជែង​ក​ម្ម​វិធី​បង្ហាញ​សមត្ថភាព​ច្រៀង Asian Wave កាលពី​ឆ្នាំ ២០១២ ក្នុងប្រទេស​ចិន​។​

​    ​តារា​វ័យ ១១ ឆ្នាំ​ទើបនឹង​រះ​ថ្មី​នេះ​មាន​ឈ្មោះថា Adinda មកពី​ទីក្រុង Taiping រដ្ឋ Parak ប្រទេស​ម៉ាឡេស៊ី​។ នាង​បាន​ចូលរួម​ក្នុង​កម្មវិធី​ទូរទស្សន៍ Let's Sing Kids រដូវ​កាល​ទី​បួន ដែល​ផ្សាយ​កាលពី​ថ្ងៃទី ២ កក្កដា​បង្កើតឡើង​ដោយ​ប៉ុស្តិ៍​ទូរទស្សន៍ Hunan Broadcating System​។​

​    ​តោះ​មក​ស្ដាប់​សំនៀង​របស់​ប្អូនស្រី​បន្តិច​មើល៎ ថា​តើ​នាង​ច្រៀង​ពិ​រោះ​ដល់​កម្រិតណា​៕

 

adverise with khmeread
ប្រភព៖ lollipop

អ្នកនឹងចូលចិត្ត

មតិយោបល់