adverise with khmeread Korea has a clever way to make sure pregnant women get seats on the subway

កូរ៉េខាងត្បូង​ចេះ​រក​វិធី​នេះ​ឃើញ​! អ្នកមាន​ផ្ទៃពោះ​ឡើង​ជិះឡាន​ក្រុង ធានា​មិន​ខ្វះ​កៅអីអង្គុយ​ជាមួយ​បច្ចេកវិជ្ជា​ថ្មី​នេះ​

    ​នេះ​ជាស​ញ្ញា​ប្រាប់ថា​មាន​ស្ត្រី​ពោះធំ​ជិះ​នៅលើ​រថភ្លើង​ក្រោម​ដី​ហើយ​។ ទីក្រុង Busan ប្រទេស​កូរ៉េខាងត្បូង​កំពុង​សាកល្បង​យុទ្ធនាការ​ថ្មី​មួយ​សម្រាប់​រថភ្លើង​ក្រោម​ដី​។​

​    ​ពួកគេ​កំពុង​ដំឡើង​ប្រព័ន្ធ​ឥត​ខ្សែ​សញ្ញា​ពណ៌​ផ្កាឈូក​មួយ​សម្រាប់​ទទួល​ស្គាល់​ស្លាក​ពណ៌​ផ្កាឈូក ដែល​នឹង​រំលឹក​អ្នកដំណើរ​ឱ្យ​ទុក​កន្លែង​អង្គុយ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​។​

​    ​ស្លាក​នេះ​ត្រូវបាន​គេ​ហៅថា Pink Light Campaign ដោយ​រំពឹងថា​ម្ដាយ​មាន​ផ្ទៃពោះ​គ្រប់រូប​នឹង​ពាក់​របស់​ពណ៌​ផ្កាឈូក​មួយ​នេះ​ជាប់​ខ្លួន​ជានិច្ច​ពេល​ឡើង​ជិះ​រថភ្លើង​ ឬរថយន្តក្រុង។​

​    ​នៅពេល​ពួកគេ​ឡើងលើ​រថភ្លើង វា​នឹង​បើក​ពន្លឺ​នោះ​ឱ្យ​ដំណើរការ ដើម្បី​បង្ហាញ​អ្នក​ដ​ណើ​រថា​មាន​ស្ត្រី​មាន​ផ្ទៃពោះ​នៅលើ​រថភ្លើង​។​

​    ​នៅពេល​ពួក​បាន​កន្លែង​អង្គុយ​ភ្លើង​នោះ​នឹង​បិទ​ដោយ​ខ្លួន​វា​។ ឧបករណ៍​នេះ​បង្កើតឡើង​សម្រាប់​ផ្ដល់​ជា​សញ្ញា​ដល់​អ្នកធ្វើដំណើរ​គ្មាន​សុជីវធម៌ ដែល​ឃើញ​ស្ត្រី​មាន​ផ្ទៃពោះ​ហើយ​មិន​ព្រម​ទុក​កន្លែង​ឱ្យ​អង្គុយ បើ​មិន​ដូច្នេះ​សញ្ញា​នោះ​នឹង​រោទ៍​រហូត​ទាល់តែ​ខ្មាស់​គេ​៕

 

 

adverise with khmeread
ប្រភព៖ techinsider

អ្នកនឹងចូលចិត្ត

មតិយោបល់