adverise with khmeread Osama bin laden son hamza.jpg.image.784.410

កូនប្រុស Osama Bin Laden ផ្ញើ​សារ​ជា​សំឡេង​ប្រកាស​សង​សឹង​អាមេរិក​សម្រាប់​ការសម្លាប់​ឪពុក​របស់ខ្លួន​

​    ​កូនប្រុស​របស់ Osama Bin Laden បាន​គំរាមកំហែង​សង​សឹង​អាមេរិក​សម្រាប់​ការធ្វើឃាត​ឪពុក​ខ្លួន​។ នេះ​បើ​យោងតាម​សារ​សំឡេង​ផុស​នៅលើ​អន​ឡាញ​ដោយ​ក្រុម Al-Qaeda​។​

​    ​លោក Hamza Bin Laden សន្យា​បន្ត​ការប្រយុទ្ធ​របស់​ក្រុម​សកម្មប្រយុទ្ធ​អាល់​កៃ​ដា​ជា​សកល​ដើម្បី​ប្រឆាំងនឹង​អាមេរិក​និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​ក្នុង​សារ​សំឡេង​រយៈពេល ២១ នាទី មាន​ចំណងជើង​ថា "We Are All Osama" នេះ​បើ​យោងតាម Site Intelligence Group ជា​អង្គភាព​មួយ​ដែល​តាមដាន​មនោគមវិជ្ជា​រើសអើង​ជាតិ​សាសន៍​និង​ស្ថាប័ន​អន​ឡាញ​របស់​ជី​ហាត​។​

​    ​Hamza បាន​និយាយថា "​យើង​នឹង​បន្ត​វាយប្រហារ​អ្នក និង​តម្រង់​ទិសដៅ​លើ​អ្នក​ក្នុងប្រទេស​របស់​អ្នក និង​ប្រទេស​បរទេស​ដើម្បី​ឆ្លើយតប​ទៅនឹង​ការគាបសង្កត់​របស់​អ្នក​មកលើ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន អា​ហ្វ​ហ្គា​នី​ស្ថាន ស៊ី​រី អ៊ីរ៉ាក់ យេ​ម៉ែន សូ​ម៉ាលី និង​ប្រទេស​ម៉ូ​ស្លី​ម​ដទៃទៀត ដែល​មិន​ទ្រាំទ្រ​បាន​នឹង​ការគាបសង្កត់​របស់​អ្នក​"​។​

​    ​"​ដូច​ការសង​សឹង​ដោយ​ប្រជាជាតិ​អ៊ីស្លាម​សម្រាប់ Sheikh Osama ដែរ សូម​ព្រះ​អា​ឡា​មានចិត្ត​មេត្តា នេះ​មិនមែនជា​ការសង​សឹង​សម្រាប់ Osama ដែលជា​មនុស្ស​ទេ ប៉ុន្ដែ​វា​គឺជា​ការសង​សឹង​សម្រាប់​អ្នក​ដែល​បាន​ការពារ​អ៊ីស្លាម​"៕

ប្រភព៖ Independent

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់