adverise with khmeread 361f8f2900000578 3683075 former chelsea midfielder ramires had to be held back from attac m 5 1468169400845

អតីត​ខ្សែបម្រើ​ក្រុម​តោ​ខៀវ Ramires ស្ទុះ​ទាំង​កម្រោល​ទៅ​វាយ​អាជ្ញាកណ្តាល​

    ​ការសម្រេចចិត្ត​របស់ Ramires ដើម្បី​ប្តូរ​រសជាតិ​ចាក​ចេញពី​ក្រុម​តោ​ខៀវ Chelsea ដើម្បី​ផ្លាស់​ទៅកាន់​ក្លឹប​ក្នុង​លី​ក​កំពូល​ចិន Chinese Super League កាលពី​ខែមករា​កន្លង​ទៅបាន​ប​ង្ក​ភាព​ភ្ញាក់ផ្អើល​ដ៏​សម្បើម​ទៅដល់​អ្នកគាំទ្រ​ក្នុង​ទឹកដី Stamford Bridge ។​

​    ​កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​លវ័យ ២៩​ឆ្នាំ​រូបនេះ បានចាប់ផ្តើម​ជីវិត​ថ្មី​ជាមួយនឹង​ក្រុម Jiangsu Suning នៅក្នុង​បរិយាកាស​ដ៏​ល្អឥតខ្ចោះ​ដែល​គាត់​អា​ចរក​គ្រាប់​បាល់​ដំបូង​របស់ខ្លួន ប៉ុន្តែ​បទល្មើស​ដ៏​ឆ្គង​មួយ​កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ​បានធ្វើឱ្យ​គាត់​ត្រូវ​បណ្តេញចេញ ក្រោយ​ការ​ផ្លុំ​កញ្ចែ​បញ្ចប់​ការប្រកួត​។​

​    ​នៅក្នុង​ជម្លោះ​ដ៏​អាក្រក់​មួយ​ក្រោយពី​ក្រុម​របស់គាត់​បរាជ័យ​ក្នុង​លទ្ធផល ២-១ ដោយ​ស្នាដៃ​ក្រុម Shandong Luneng Taishan កាលពី​ថ្ងៃ​សៅរ៍ Ramires ត្រូវបាន​បណ្តេញចេញ និង​មិន​យល់ព្រម​ទទួលយក​នោះឡើយ​ទៅលើ​ការសម្រេចចិត្ត​មួយ​នេះ​។ បន្ទាប់ពី​ប្រទះឃើញ​នូវ​កាត​ក្រហម​ដែល​អាជ្ញាកណ្តាល​ដក​ឱ្យ អតីត​កីឡាករ​ធ្លាប់​ឈ្នះ​ពាន Champions League ជាមួយ​ក្រុម​តោ​ខៀវ​រូបនេះ​ត្រូវបាន​មិត្ត​រួម​ក្រុម​ឃាត់​ទាន់​កុំ​អី​វាយ​អាជ្ញាកណ្តាល​បាត់ទៅហើយ ដោយ​ខ្លួន​ខឹង​នឹង​ការ​កាត់សេចក្តី​របស់​អា​ជ្ញា​កណ្តាល​ពេក​៕

 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់