adverise with khmeread Mm1

Lionel Messi ត្រៀម​បង្ហាញខ្លួន​ឲ្យ Barcelona លើក​ទី ៥០០ យប់​នេះ​

​កំពូល​កីឡាករ Messi នឹង​បង្ហាញខ្លួន​ឲ្យ​ក្រុម​អ្នកបុណ្យ Barcelona លើក​ទី ៥០០ ក្នុង​យប់​នេះ​ជាមួយ​ក្រុម Real Betis ហើយ​ព័ត៌មាន​នេះ​ឥឡូវ​កំពុង​ល្បី​គ្រប់ទិសទី​ក្នុងប្រទេស​អេ​ស្ប៉ា​ញ​។​

​សារព័ត៌មាន Mundo Deportivo និង Sport ដាក់ Messi លើ​ទំព័រមុខ ដោយ​រូបគេ​ត្រៀមខ្លួន​ក្នុង​ព្រឹត្តិការណ៍​ដ៏​សំខាន់​នៅពេល​ក្រុម Barcelona ត្រឡប់មក​ក្នុង​សកម្មភាព​ការប្រកួត​ក្នុង​ក្របខ័ណ្ឌ La Liga នៅ​ទឹកដី Nou Camp យប់​ថ្ងៃ​ពុធ​នេះ​។​

​កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ បា​នរក​គ្រាប់​បាល់​បាន ៤២៤ គ្រាប់​ជួយ​ឲ្យ​ក្រុម Barcelona ឈ្នះ​ពានរង្វាន់ La Liga ចំនួន​ប្រាំ​ពីរដង ពានរង្វាន់ Champions League ចំនួន​បួន​ដង ក្នុងអំឡុង​ការប្រកប​អាជីព​ឲ្យ​ក្រុម​ដែលមាន​មូលដ្ឋាន​នៅ​តំបន់ Catalonia មួយ​នេះ​។ Messi ក៏​ឈ្នះ​ពានរង្វាន់​ចំនួន ២៦ ជាមួយ​ក្រុម​អ្នកមាន​បុណ្យ​ដែរ ហើយ​កំពុងតែបន្ត​រាប់​ថែមទៀត​។​

​បច្ចុប្បន្ន​ក្រុម Barcelona កំពុង​ឈរលើ​កំពូល​តារាង​ដោយមាន​មួយ​ប្រកួត​ក្នុង​ដៃ ហើយ​ក្រុម​នេះ​ក៏មាន​សង្ឃឹម​ខ្ពស់​ក្នុង​ការបំបាក់​ក្រុម​កាំភ្លើង​ធំ Arsenal យ៉ាង​ងាយស្រួល​នៅក្នុង​ក្របខ័ណ្ឌ Champions League នៅ​ខែកុម្ភៈ​ខាងមុខ​ផងដែរ​៕

adverise with khmeread

មតិយោបល់