adverise with khmeread E16c2d63 5025 4c7e b930 5ccb6f083555

បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ដកហូត​ថ្នាំញៀន​៥​កញ្ចប់​

    ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​២​នាក់​រួមទាំង​ថ្នាំញៀន​៥​កញ្ចប់​តូច​ ត្រូវបាន​កម្លាំង​ប៉ូលិស​ជំនាញ​ផ្នែក​គ្រឿងញៀន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះ​ធ្វើការ​បង្ក្រាប កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​១០ ​ខែកក្កដា​ ឆ្នាំ​២០១៦ នៅ​ចំណុច​បន្ទប់​ជួល​ជាន់​ទី​៣ លេខ​៤០៩ កន្លែង​ភូមិ​ត្រពាំង​ល្វា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ទី​១-​ឈ្មោះ​ មិន ពិសិដ្ឋ ភេទ​ប្រុស ​អាយុ​២៦ឆ្នាំ​ មុខរបរ​យោធា មាន​ទីលំនៅ​ភូមិ​ឃ្មួញ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ និង​ទី​២-​ឈ្មោះ រិ​ន ឃីម ភេទ​ប្រុស​ អាយុ២៣ឆ្នាំ​ កម្មករ​រោងចក្រ​ស្នាក់នៅ​បន្ទប់​ជួល លេខ​៤០៩​ជាន់​ទី​៣ ភូមិ​ត្រពាំង​ល្វា សង្កាត់ ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។​

    ប៉ូលិស​បានឱ្យដឹងថា មុននឹង​ឈានទៅដល់​ការឃាត់​ខ្លួ​ជនសង្ស័យ​ទាំង​២​ខាងលើ​ ដោយសារ​មានការ​សហការ​ពី​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា​នៅ​ចំណុច​ភូមិសាស្ត្រ​ខាងលើ​មានការ​ជួញដូរ​ថ្នាំញៀន ទើប​កម្លាំង​ប៉ូលិស​ចុះ​តាមដាន​ និង​ធ្វើការ​ស្រាវជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​កន្លងមក រហូត​ឈានទៅដល់​ការចុះ​ឆែកឆេរ​ក្នុង​បន្ទប់​ជួល​លេខ​៤០៩​ជាន់​ទី​៣ ក៏បាន​រកឃើញ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ក្រាម​ស​ថ្លា​ចំនួន​៥​កញ្ចប់​តូច​រួមទាំង​ឧបករណ៍​សម្រាប់​ជក់ ​និង​ថង់​សំរាប់​ច្រកថ្នាំ​មួយចំនួនទៀត​ទើប​ធ្វើការ​ឃាត់ខ្លួន​តែម្តង​។

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ផ្នែក​ជំនាញ​នៃ​អធិការ​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រង់ចាំ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាកា​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕​

adverise with khmeread

មតិយោបល់