adverise with khmeread Arsenal v watford

Juventus ដេញថ្លៃ ៣៤​លាន​ផោន​ទៅលើ Alexis Sanchez តែ​ត្រូវ​កាំភ្លើង​ធំ​បដិសេធ​មួយ​រំពេច​

    ​សេះបង្កង់ Juventus បានបង្ហាញ​ឱ្យដឹងថា ក្រុម​កាំភ្លើង​ធំ Arsenal បាន​បដិសេធ​ការដេញថ្លៃ ៣៤​លាន​ផោន (​ជិត​៤៤​លាន​ដុល្លារ​) របស់​ពួកគេ​សម្រាប់ Alexis Sanchez កាលពី​ថ្ងៃអាទិត្យ​។​

​    ​ម្ចាស់​ជើង​លី​ក​អ៊ីតាលី​មួយ​នេះ បាន​បង្កើន​ការខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគេ​ទៅលើ​តារា​ឆ្នើម​ឈី​លី ដោយ​អះអាងថា​ពួកគេ​បាន​បំពេញ​នូវ​តម្លៃ "​សម​ហេតុ​សម​ផល​" មួយ​ហើយ ប៉ុន្តែ​កាំភ្លើង​ធំ​បានត្រឹមតែ​បដិសេធ​ប៉ុណ្ណោះ​សម្រាប់​សំណើ​របស់​ពួកគេ​។​

​    ​នាយក​កីឡា Juventus លោក Giuseppe Marotta បានបញ្ជាក់​ទៅកាន់​កាសែត​ឈី​លី El Mercurio ថា "Sanchez គឺជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់ ប៉ុន្តែ Arsenal មិន​ចង់​បាត់បង់​គាត់​នោះឡើយ​។ ពួកយើង​បាន​ជូនដំណឹង​ទៅដល់​កាំភ្លើង​ធំ​ដែល​បាន​សាកសួរ​សម្រាប់​តម្លៃ ៣៤​លាន​ផោន ជាក់ស្តែង​ណាស់​វា​ជា​តម្លៃ​ដ៏​សមរម្យ​មួយ​។ ទោះជា​យ៉ាងណាក្តី នៅពេលដែល​យើង​បាន​ឆ្លើយតប​ទៅនឹង​សំណើ​នេះ Arsenal បាន​ប្រាប់​មក​ពួកយើង​វិញ​ថា​ពួកគេ​នឹងមិន​លក់​កីឡាករ​របស់ខ្លួន​ឡើយ​"៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់