adverise with khmeread 493804374

មហាសេដ្ឋី​ចិន​ម្នាក់​ប៉ុនប៉ង​ទិញ​ក្លឹប Liverpool តែ​ខកចិត្ត​ខ្លាំង​ព្រោះ​ម្ចាស់​ក្លឹប​បច្ចុប្បន្ន​អត់​ចង់​លក់​ទាំងស្រុង​

    ​មហាសេដ្ឋី​ចិន​លោក Liu Yiqian ត្រូវបាន​គេ​រាយការណ៍​ថា​បាន​បរាជ័យ​ក្នុងការ​ប៉ុនប៉ង​ទិញ​ក្លឹប​ហង្ស​ក្រហម Liverpool ។​

​    ​មានទ្រព្យ​សម្បត្តិ​ប្រមាណ​ជា ២,៥​ពាន់​លាន​ផោន (​ជាង​៣,២​ពាន់​លាន​ដុល្លារ​) និង​ជា​មហាសេដ្ឋី​ទី ៤៧​នៅក្នុង​ប្រទេស​ចិន មហាសេដ្ឋី​រូបនេះ​ហ៊ាន​ឱ្យ​ត្រឹម​តម្លៃ​ទាប​តែប៉ុណ្ណោះ​សម្រាប់​ក្លឹប នេះ​បើ​យោងតាម​វេ​ប​សាយ Sunday Times ។​

​    ​ខណៈដែល​ម្ចាស់​បច្ចុប្បន្ន​របស់​ហង្ស​ក្រហម គឺ​ក្រុមហ៊ុន Fenway Sports Group មិន​ចាប់អារម្មណ៍​នៅក្នុង​ការលក់​ក្លឹប​នេះ​ទាំងស្រុង ពួកគេ​កំពុង​សម្លឹងមើល​សម្រាប់​ការវិនិយោគ​ជា​យុទ្ធសាស្ត្រ​ដើម្បី​ជួយ​ជាមួយនឹង​ផែនការ​របស់​ពួកគេ​។​

​    ​ពួកគេ​បាន​ចំណាយ​ទឹកប្រាក់​ដ៏​សម្បើម​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មកនេះ ដោយ​ចំណាយ​ទៅលើ​ការដោះដូរ​កីឡាករ អ្នកចាត់ការ​ថ្មី លោក Jurgen Klopp និង​ការពង្រីក​ទឹកដី Anfield ។​

​    ​គេ​មិនទាន់​ច្បាស់​ថា​តើ​លោក Liu នឹង​ប៉ុនប៉ង​ទិញ​ក្លឹប​នេះ​ម្តងទៀត​ឬក៏​គាត់​បោះបង់​ការប្រឹងប្រែង​រប​ស់​គាត់​យ៉ាងណា​នោះទេ​៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់