adverise with khmeread Uefa europa league final athletic bilbao training

លោក Marcelo Bielsa ចេញមុខ​បកស្រាយ​មូលហេតុ​ដែល​គាត់​ចាក​ចេញពី Lazio បន្ទាប់ពី​ដឹកនាំ​បាន​ពីរ​ថ្ងៃ​

    ​លោក Marcelo Bielsa បាន​បង្ហាញថា​ការបរាជ័យ​របស់ Lazio ដោយ​មិនអាច​ទិញ​កីឡាករ​សូម្បីតែ​ម្នាក់ គឺជា​មូលហេតុ​សម្រាប់​ការចាកចេញ​របស់គាត់​ពី​ក្លឹប បន្ទាប់ពី​ដឹកនាំ​ក្លឹប​បានត្រឹមតែ​ពីរ​ថ្ងៃ​។​

​    ​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​បាន​លាលែង​ពី​ដំណែង​ត្រឹមតែ ៤៨​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​កាន់កាប់​ក្លឹប​របស់គាត់ ខណៈដែល​ប្រធាន​ក្លឹប Lazio ក៏បាន​គំរាម​ចាត់វិធានការ​ផ្លូវច្បាប់​ផងដែរ​ដោយ​ប្រឆាំងនឹង​ការផ្លាស់ប្តូរ​ចិត្ត​យ៉ាង​ឆាប់រហ័ស​របស់គាត់​។​

​    ​ប៉ុន្តែ​លោក Bielsa ឥឡូវនេះ​បានបង្ហាញ​ឱ្យដឹងពី​មូលហេតុ​ដែល​គាត់​បានសម្រេច​ចិត្ត​ដើរចេញ​នៅលើ​ក្លឹប Serie A មួយ​នេះ​។​

​    ​នៅក្នុង​លិខិត​មួយ​ទៅកាន់​ក្លឹប Lazio កាលពីដើម​សប្តាហ៍​មុន ដែល​ត្រូវបាន​ចេញផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អា​ហ្ស​ង់​ទីន​កាលពី​ថ្ងៃ​សៅរ៍ Bielsa បាន​បង្ហើប​ឱ្យដឹងថា​ក្លឹប​បាន​បរាជ័យ​ក្នុងការ​ជ្រើសរើស​កីឡាករ​ដែល​គាត់​ទាមទារ ទើប​បណ្តាលឱ្យ​លោក​សម្រេចចិត្ត​លាលែង​បែបនេះ​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់