adverise with khmeread 8a2c62d1 3e68 43bc 968c 105703669cbe

រថយន្ត​ឡិច​ស៊ី​ស ​RX300 ​បើក​បុក​បង្គោល​ភ្លើង​បាក់​មួយ​ដើម​បាក់​ខ្ទេច​

    ភ្នំពេញ ៖ បង្គោល​ភ្លើង​មួយ​ដើម​បាន​បាក់​រាប​ដល់​ដី​ដោយសារតែ​រថយន្ត​ឡិច​ស៊ី​ស RX300 មួយគ្រឿង​ត្រូវ​ម្ចាស់​វា​បើក​ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​ពេញទំហឹង​បណ្តាលឱ្យ​រថយន្ត​រង​ការខូចខាត​ស្ទើ​ទាំងស្រុង​និង​មនុស្ស​ចំនួន​៦​នាក់​រងរបួស​ធ្ងន់​ស្រាល​។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ និង​៣០​នាទី​យប់​ថ្ងៃទី​១០ ខែកក្កដា​ ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​រោងចក្រ​ផលិត​កុងម៉ា តាម​បណ្តោយ​ផ្លួ​វ​បេតុង ភូមិ​គល់​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​ RX300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2R 0223 បើកបរ​ដោយ​បុរស​ម្នាក់​និង​មនុស្ស​ប្រុស​នាក់​ទៀត​រួម​ដំណើរ​ជាមួយ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​បេតុង​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​។​

    ខណៈ​មកដល់​ចំណុចកើតហេតុ​ក៏​រេ​ចង្កូត​ទៅបុក​បង្គោល​ភ្លើង​ទាំង​កម្រោល​បណ្តាលឱ្យ​បង្គោល​ភ្លើង​បាក់​អស់​មួយ​ដើម​។ ចំណែក​រថយន្ត​រង​ការខូចខាត​ស្ទើ​ទាំងស្រុង​ដោយឡែក​មនុស្ស​ដែល​នៅ​ខាងក្នុង​រងរបួស​ផងដែរ​។​

    ក្រោយពេល​កើតហេតុ​ម្ចាស់​រថយន្ត​បាន​គេចខ្លួនបាត់​បន្សល់​ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ​ត្រូវ​សមត្ថកិច្ច​ចុះមក​ដល់​ចំណុចកើតហេតុ​ស្ទួ​ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕

adverise with khmeread

មតិយោបល់