adverise with khmeread F3a8f86b b0fb 4ad9 87c6 7d869e2ac8fe

ប៉ូលិ​ស​ខណ្ឌឫស្សីកែវ​ចាប់​ចោរលួច​ម៉ូតូ​ម្នាក់​វ៉ៃខ្នោះ​

    ភ្នំពេញ ៖ ប៉ូលិស​បាន​បង្ក្រាប​ជាក់ស្តែង​ករណី​លួច​ម៉ូតូ​កាលពី​ថ្ងៃទី​១១​ កក្កដា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​២ ​និង​៣០​នាទី​ចំណុច​ផ្លូវ​បេតុង ភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ ដោយបាន​ឃាត់​ជនសង្ស័យ​ម្នាក់​ដកហូត​ម៉ូតូ​មួយគ្រឿង។​

    ប៉ូលិស​និយាយថា ខណៈ​កម្លាំង​ប៉ូលិស​ខណ្ឌ ប៉ុស្តិ៍​ឫស្សីកែវ​ និង​ប្រជា​ការពារ បានដាក់​ការសង្ស័យ លើ​យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ក៏​ធ្វើការ​ឃាត់ខ្លួន តែ​ជន​នោះ​មិន​ឈប់​ក៏​ដេញ​ឃាត់​បាន​ម្នាក់​ឈ្មោះ ​សុខ ជា ​ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ស្នាក់នៅ សង្កាត់​បឹង​សាឡាង​
​ខណ្ឌទួលគោក ហើយ​រត់​រួច​ម្នាក់​ដកហូត​ម៉ូតូ​មួយគ្រឿង​ម៉ាក​អ៊ែរ​ប្លែ​ត ពាក់​ស្លាក​លេខ​ភ្នំពេញ​1T-8740​។​

    បច្ចុប្បន្ន​ប៉ូលិស​ផ្នែក​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍​កំពង់​ស្រាវជ្រាវ​រក​បក្ខពួក​និង​បទល្មើស​កន្លងមក  ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕

adverise with khmeread

មតិយោបល់