adverise with khmeread 1 %281%29

ហេង ចំណាន​ ព្រលះ​ជាមួយ​ហាយ​ឡែ​ន​ឌ័​រ​ធ្លាក់​ស្រែ​ទាំងពីរ​(​មាន​វីដេអូ​)

    កំពង​ឆ្នាំង ៖ រថយន្ត​បង្រៀន​បើកបរ ​"​ហេង ចំណាន​" បាន​បើក​បុក​ជាមួយ​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​មួយគ្រឿង​ធ្វើដំណើរ​ច្រាសទិស​គ្នា ហើយ​បាន​បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង​បណ្តាលឱ្យ​រថយន្ត​ទាំងពីរ​ប៉ើ​ង​ខ្ទាត​ធ្លាក់​ពី​ផ្លូវ​ចូល​ទឹក​ស្រែ តែ​សំណាងល្អ​ពុំមាន​អ្នករងគ្រោះថ្នាក់​ឡើយ​។ 

    គ្រោះថ្នាក់​ខាងលើនេះ​កើតឡើង​កាលពី​ម៉ោង​៥ ​និង​២០​នាទី​ល្ងាច​ថ្ងៃទី​១០ ​កក្កដា ​ឆ្នាំ​២០១៦ ​នៅតាម​បណ្ត​យ​ផ្លូវជាតិ​លេខ​៥ ចំណុច​ភូមិ​ព្រៃ​ខ្មែរ ឃុំ​អណ្តូង​ស្នាយ ស្រុក​រលា​​ប្អៀ​រ ខេត្តកំពង់ឆ្នាំង។ 

    ប៉ូលិស​បានឱ្យដឹងថា ភាគី​ម្ខាង​រថយន្ត​ម៉ាក​កាមរី​ហើម​ពណ៌​ស​ស្លាក​លេខ​ភ្នំពេញ​ 2B-1938 ​ជា​រថយន្ត​សាលារៀន​បើកបរ ​ហេង ចំណាន បើកបរ​ដោយ​ឈ្មោះ ​នៅ សុ​ភ័​ណ្ឌ​ ភេទ​ប្រុស ​អាយុ​៣៧​ឆ្នាំ ​ស្នាក់នៅ​ភូមិ​ដំណាក់​ពពូល សង្កាត់​ស្រែព្រីង ក្រុង​-​ខេត្តកំពង់ឆ្នាំង​។ 

    ចំណែក​ភាគី​ម្ខាង​ទៀត​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ​ពណ៌​ស​ស្លាក​លេខ​ភ្នំពេញ ​2AH-1326  បើកបរ​ដោយ​ឈ្មោះ​ សុង ម៉ាច​ ភេទ​ប្រុស ​អាយុ​៣៩​ឆ្នាំ​ស្នាក់នៅ​បាណន់ ឃុំ​កុង ស្រុក​កោះធំ ខេត្តកណ្តាល​។ 

    ប៉ូលិស​បន្តថា ដំបូង​រថយន្ត​កាមរី​ហើម​បើក​តាម​ផ្លូវជាតិ​លេខ​៥​ពី​កំពង់ឆ្នាំង​មក​ភ្នំពេញ ចំណែក​រថយន្ត​ហាយ​ឡែ​ន​ឌ័​របើក​ពី​ភ្នំពេញ​ទៅ​កំពង់ឆ្នាំង ដល់​ចំណុច​ខាងលើ​ក៏​បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹងប៉ើ​ង​ខ្ទាត​ធ្លាក់​ពី​ផ្លូវ​ចូល​ទឹក​ស្រែ​តែម្តង ប៉ុន្តែ​មិន​បណ្តាលឱ្យ​គ្រោះ​ដល់​ជីវិត​ឡើយ។ បន្ទាប់មក​រថយន្ត​ទាំង​២​ត្រូវបាន​ប៉ូលិស​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​ដោះស្រាយ​ពេល​ក្រោយ៕​

 

adverise with khmeread

មតិយោបល់