13616329 1008885655893016 949955264 o

សាវតា​ជាតិ​របស់​ឃាតករ​«​ជួប សម្លាប់​»​ឈ្មោះ​ពិត​« អឿត អាង​»

    ប្រភពពី​សមត្ថកិច្ច​បា​ន​ឱ្យដឹងថា ឃាតករ​ដាក់ឈ្មោះ​ខ្លួនឯង​ថា «​ជួប សម្លាប់​» ​ឈ្មោះ​ ពិត អឿតអាង ភេទ​ប្រុស អាយុ៤៤​ឆ្នាំ ទីលំនៅ​កំណើត​ភូមិទន្លេ​សរ ឃុំ​នគរ​ភាស ស្រុក​អង្គរជុំ ខេត្តសៀមរាប​។ ​ម្តាយ​ឈ្មោះ ឯម តាប់ និង​ឪពុក​ឈ្មោះ អឿ​ត អាយុ​៦៤​ឆ្នាំ។​

    ប្រវត្តិ​របស់​ឈ្មោះ ​អឿត អាង ​នៅ​ឆ្នាំ ២០១១ ឈ្មោះ អឿង អាង បាន​ប្រពន្ធ​ឈ្មោះ យ៉ាង យឿ​ង នៅ​ភូមិ​ល្បើក ឃុំ​នគរ​ភាស ស្រុក​អង្គរជុំ មុខរបរ ទៅរក​ស៊ី​នៅ​ប្រទេស​ថៃ និង​មាន​កូនស្រី​ម្នាក់។ ​នៅ​ឆ្នាំ ២០១២ លែងលះ​ជាមួយ​ប្រពន្ធ។ នៅ​ឆ្នាំ​២០១៣ ចូល​បួស​ជា​ព្រះសង្ឃ នៅ​វត្ត​ប្រាសាទ​ធ្នង់ (​វត្ត​ក្រឡាញ់​) ឃុំ​តា​សោម ស្រុក​អង្គរជុំ ហើយ​នៅ​វត្ត​ប្រាសាទ​ធ្នង់​បាន​ប្រហែល​ជិត១​ឆ្នាំ បាន​ផ្លាស់​ទៅ​នៅ​អាស្រម វត្ត​កំបោរ ស្ថិតនៅ​ភូមិ​កំបោរ ឃុំ​ស្វាយស ស្រុក​វ៉ារិន​។

    នៅ​ឆ្នាំ​២០១៤ លោកសង្ឃ​អង្គ​នេះ​បាន​ផ្លាស់​ទៅ​នៅ អាស្រម​ពើង​តា​នា​ន់​វិញ​ម្តង ឃុំ​គោក​ដូង ស្រុក​អង្គរជុំ​។​

    នៅ​ឆ្នាំ​២០១៥ លោកសង្ឃ​មាន​បញ្ហា​ក្នុង​អាស្រម​ពើង​តា​នា​ន់​នោះ ក៏​សឹក។​ បន្ទាប់​​ពី​សឹក​រួច ក៏​ចូល​ធ្វើជា​ក្រុម​អង្គការ​បរិស្ថាន ជាមួយ​ឯកឧត្តម ទេព ពេជ្រ ក្រុង​បាត់ដំបង បាន​ឈរជើង​ធ្វើការ​នៅ​ស្រុក​អង្គរជុំ​។​

    នៅ​ថ្ងៃទី០៧​ ឧសភា​ ឆ្នាំ​២០១៦ ក៏បាន​ប្រពន្ធ​ថ្មី​មួយទៀត​ឈ្មោះ ហឿ​ម ហ៊ត់ នៅ​ភូមិ​នគរ​ភាស ស្រុក​អង្គរជុំ មុខរបរ លក់​ចាហួយ​ក្នុងភូមិ​។​

    នៅ​ថ្ងៃទី ០១ ​កក្កដា​ ឆ្នាំ​២០១៦​ គាត់​បានប្រាប់​ប្រពន្ធ​ថា ទៅធ្វើ​ការ​នៅ​ភ្នំពេញ រហូតមកដល់​ថ្ងៃទី​១០​ កក្កដា ​ឆ្នាំ​២០១៦ ក៏បាន​ឃើញ​មាន​ព័ត៌មាន​ករណី​ឃាតកម្ម​បាញ់សម្លាប់​លោ​កប​ណ្ឌិ​ត ​កែម ឡី ហើយក៏​បានឃើញ​រូបភាព​ជនសង្ស័យ​តាម​បណ្តាញ​សង្គម​ហ្វេ​ក​ប៊ុ​ក និង​បាន​ពិនិត្យឃើញថា ជនសង្ស័យ​នៅក្នុង​រូបភាព​នោះ ពិតជា​ឈ្មោះ ​អឿតអាង រស់នៅ​មូលដ្ឋាន​ស្រុក​អង្គរជុំ​ពិតប្រាកដ​មែន​៕

 

មតិយោបល់