adverise with khmeread Ad 212405971

ជន​គ្មាន​ផ្ទះសម្បែង​ម្នាក់​សុំទាន​បែរជា​បានការ​ងារ​ធ្វើ​ពី​ជាង​លាបថ្នាំ​ជញ្ជាំង​ក្រខ្សត់​ដូចគ្នា​

    ​បុរស​គ្មាន​ផ្ទះសម្បែង​ម្នាក់​បាន​សុំ​លុយ​ពី​ជាង​លាបថ្នាំ​ជញ្ជាំង​ម្នាក់​តែ​បែរជា​បានការ​ងារ​ធ្វើ​ជំនួស​ឱ្យ​លុយ​ប៉ុន្មាន​សេន​នោះ​ទៅវិញ​។​

​    ​បុរស​សុំទាន​គ្មាន​ផ្ទះសម្បែង​ម្នាក់នេះ​បាន​សុំទាន​ជាង​ម្នាក់នេះ​ពេល​គាត់​កំពុង​ដើរកាត់​អ្នកសុំទាន​ម្នាក់នេះ​នៅ​ភាគខាងត្បូង​ទីក្រុង Manchester  ប៉ុន្ដែ​ជាង​នោះ​បដិសេធ​ហើយ​និយាយថា​គាត់​គ្មាន​លុយ​ឱ្យ​ទេ​។​

​    ​ប៉ុន្ដែ​វា​មិនទាន់​ចប់​នៅឡើយ​ទេ កាលពី​ថ្ងៃ​ព្រហស្បតិ៍ បុរស​ដែលជា​ជាង​លាប​ពណ៌​ជញ្ជាំង​រូបនេះ​បាន​វិលត្រឡប់​មកវិញ​ដើម្បី​ផ្ដល់​ការងារ​ទៅ​បុរស​គ្មាន​ផ្ទះសម្បែង​នោះ បន្ទាប់ពី​ពិភាក្សា​ជាមួយ​មិត្ត​រួម​ការងារ​របស់គាត់​។ នេះ​បើ​យោងតាម​របាយការណ៍ Manchester Evening News ។​

​    ​លោក Darren Wheatcroft អ្នក​ដែល​ថតរូប​ភាព​នេះ​បាន​និយាយថា "​ពួកគេ​និយាយ​គ្នា​យ៉ាងយូរ បន្ទាប់មក​គាត់​ដាក់​កាតា​ប​ចុះ​និង​ចាប់​ជក់​លាប​ជញ្ជាំង​តែម្តង​"​។​

​    ​"​គាត់​ហាក់បីដូចជា​ផ្ដល់នូវ​គន្លឹះ​និង​បង្ហាញ​ពីអ្វី​ត្រូវធ្វើ​វា​។ វា​ពិតជា​ល្អ​ដែល​បានឃើញ​បែបនេះ​។ បុរស​ទាំងនោះ​ហាក់បីដូច​ជាមាន​សេចក្ដី​អំណរ និង​រីករាយ​នឹង​ការងារ​របស់​ពួកគេ​។ គាត់​បាន​ជជែក​គ្នា​ជាមួយនឹង​អ្នក​លាប​ពណ៌​ជញ្ជាំង​ផ្សេងទៀត​និង​មនុស្ស​ដែល​ដើរកាត់​ទីនោះ​បាន​និយាយ​ទៅ​ពួកគេ​ផងដែរ​"៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់