adverise with khmeread 76db827f e664 488a 8498 59d119b00236

ឃាត់​សន្តិសុខ​សាលាខណ្ឌ​ម្នាក់​រួមទាំង​ញៀន​១​កញ្ចប់​តូច និង​កូនកាំបិត​១​ដើម

    ភ្នំពេញ ៖ ជ​នស​ង្ស​យ័​ម្នាក់​ជា​សន្តិសុខ​សាលាខណ្ឌ​ចំកា​មន រួមទាំង​ថ្នាំញៀន​ត្រូវបាន​​ក​ម្លាំ​ត​ល្បាត​ប៉ូលិស​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ ឃាត់ខ្លួន​បាន​កាល​វេលា​ម៉ោង​២ ​និង​៤០​នាទី​ទៀបភ្លឺ​ថ្ងៃទី​១១ ​ខែកក្កដា ​ឆ្នាំ​២០១៦ ​នៅ​ចំណុច​ក្បែរ​ផ្សារ​ស្ទឹង​មាន​ជ​យ័​ថ្មី ក្នុងភូមិ​ទ្រា​៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ។​

    ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យដឹង​ថា មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​ បាន​ចុះ​ល្បាត​តាម​មូល​ដ្ឋា​ន​ក៏​ប្រទះឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក ICON  ពាក់​ស្លាក​លេខ រដ្ឋ​៣៦.១.២៣៤៥។​

    ប្រភព​បន្តថា ដោយមាន​ការសង្ស័យ​ទើប​កម្លាំង​សមត្ថកិច្ច​ឃាត់​ឱ្យ​ឈប់​ ដើម្បី​ធ្វើការ​សាកសួរ​បន្ទាប់មក ​ក៏បាន​ធ្វើការ​ឆែកឆេរ​ក្រោម​កែបម៉ូតូ​របស់​ជនសង្ស័យ​សមត្ថកិច្ច​រកឃើញ​ថ្នាំញៀន​១​កញ្ចប់​តូច ​និង​កាំបិត​សាំង​គីម​១​ដើម​និង សោ​អក្សរ​តេស​ម្រា​ប់​កាច់ក​ម៉ូតូ​១​។​

    ក្រោយពី​ធ្វើការ​ឃាត់ខ្លួន​រួច​សមត្ថកិច្ច​ក៏បាន​នាំខ្លួន​ជនសង្ស័យ​រួមទាំង​វត្ថុ​តាំង​មកកាន់​ប៉ុ​ស្តិ៍ស្ទឹង​មាន​ជ័​យ ​ដើម្បី​ធ្វើការ​សាកសួរ​បន្ត​លើ​ជនសង្ស័យ​ឈ្មោះ​ សាយ ភារ​ម្យ អាយុ​២៩​ឆ្នាំ ​មុខរបរ​ជា​សន្តិសុខ​សាលាខណ្ឌ​ចំការមន ស្នាក់​នៅផ្ទះ​លេខ​៣៦ ភូមិ​១៦ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

    បច្ចុប្បន្ន​ជន​ស​ង្ស័​យ​ខាងលើ​ ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​បន្ត​៕

 

adverise with khmeread

មតិយោបល់