adverise with khmeread Koean2

ជាង​ពាក់កណ្តាល​នៃ​នារី​នៅ​លីវ​កូរ៉េខាងត្បូង​និយាយថា​រៀបការ​មិនមែនជា​រឿង​ចាំបាច់​

    ​ទីក្រុង​សេ​អ៊ូ​ល - នារី​កូរ៉េខាងត្បូង​នៅ​លីវ​ច្រើនជាង​ពាក់កណ្ដាល​មើលឃើញ​ការរៀប​ការ​ជា​ជម្រើស​ជាជាង​ការចាំបាច់ ដែល​នេះ​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​សមុទ្រ​នៃ​ការផ្លាស់ប្តូរ​ក្នុង​ផ្នត់គំនិត​មនុស្ស​ជំនាន់​ថ្មី​របស់​កូរ៉េខាងត្បូង​។ នេះ​បើ​ផ្អែក​តាម​ការស្ទង់មតិ​។​

​    ​យោងតាម​ការ​ស្ទាបស្ទង់​លើ​ស្ត្រី​នៅ​លីវ ១.២៨៧ នាក់ និង​បុរស​នៅ​លីវ ១.០៩៦ នាក់ អាយុ​ចន្លោះ ២០ ឆ្នាំ និង ៤៤ ឆ្នាំ ស្ត្រី​ចំនួន ៥២.៤ ភាគរយ​បាន​ឆ្លើយថា អាពាហ៍ពិពាហ៍​គឺ​មិន​សំខាន់​នោះទេ ហើយ​ពួកគេ​មិន​បញ្ហា​អ្វី​ទាំងអស់​ដែល​រស់នៅ​ម្នាក់ឯង នេះ​បើ​យោងតាម​ភ្នា​ក់​ព័ត៌មាន Yonhap រាយការណ៍​កាលពី​ថ្ងៃអាទិត្យ ទី​១០ ខែកក្កដា​។​

​    ​របាយការណ៍ Yonhap បានលើកឡើង​តាម​ការស្ទង់មតិ​នេះ​ថា ផ្ទុយទៅវិញ ៦០,៩ ភាគរយ​នៃ​បុរស​នៅ​លីវ​បាន​និយាយថា ពួកគេ​នឹង​ដើរទៅ​ច្រក​ផ្លូវ​នេះ​នៅ​ថ្ងៃ​ណាមួយ និង ១៨,១ ភាគរយ​បង្ហាញថា​អាពាហ៍ពិពាហ៍​ត្រូវមាន​ដាច់ខាត​។​

​    ​ក្នុងការ​ស្ទាប់ស្ទង់ ២៥,៩ ភាគរយ​នៃ​ស្ត្រី​ឆ្លើយតប​ថា ពួកគេ​មិនមាន​បញ្ហា​អ្វី​ទាំងអស់​ជាមួយនឹង​ការមិន​យក​កូន ខណៈដែល ៣៩,៩ ភាគរយ​នៃ​បុរស​ឆ្លើយតប​ថា ការយក​កូន​គឺមាន​សារៈសំខាន់​។​

​    ​ការ​ស្ទាប់ស្ទង់​ដែល​ធ្វើឡើង​ដោយ​វិទ្យាស្ថាន Korea Institute for Health and Social Affairs បាន​បង្ហាញថា​មានការ​ផ្លាស់ប្ដូរ​យ៉ាងច្រើន​ក្នុង​ផ្នត់គំនិត​របស់​ប្រជាជន​កូរ៉េខាងត្បូង ជាពិសេស​ក្នុងចំណោម​ក្រុម​ស្ត្រី​។​

​    ​ជា​មធ្យម ស្ត្រី​ជនជាតិ​កូរ៉េខាងត្បូង​ចាប់ផ្តើម​រៀបការ​ដំបូង​នៅ​អាយុ ៣៤ ឆ្នាំ​រវាង​ឆ្នាំ ២០១៤ និង ២០១៦៕

adverise with khmeread
ប្រភព៖ straitstimes

អ្នកនឹងចូលចិត្ត

មតិយោបល់