adverise with khmeread 0

Sir Alex Ferguson ណែនាំ​រឿង​សំខាន់​មួយ​ដល់ Jose Mourinho

​    ​លោក Sir Alex Ferguson បាន​ឱន​ខ្សឹបប្រាប់​លោក Jose Mourinho ដើម្បី​រំឭក​គាត់​អំពី​ប្រពៃណី​គិត​បែប​វិជ្ជមាន​ទៅលើ​យុវជន​របស់​ក្លឹប Manchester United ។​

​    ​អ្នក​ទាំងពីរ​បាន​និយាយ​យ៉ាង​បើកចំហ​ចាប់តាំងពី​ការតែងតាំង​របស់ Mourinho ជា​អ្នកចាត់ការ​នៅឯ​ទឹកដី Old Trafford និង មាន​គម្រោង​ផ្តល់​គំនិត​ឱ្យ​គ្នា​ទៅវិញទៅមក​ដើម្បី​ភាព​រីកចម្រើន​ទៅមុខ​។

​    ​Ferguson បានបញ្ជាក់​វា​យ៉ាងច្បាស់​ទៅកាន់​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​អំពី​ជំនឿ​ជាក់​របស់​បិសាច​ក្រហម ចំពោះ​សាលា​បណ្តុះបណ្តាល​ថ្នាល​យុវជន​របស់​ពួកគេ ហើយ​មកទល់​ឥឡូវនេះ​ក្លឹប​បានដាក់​ឱ្យ​កីឡាករ​ថ្នាល​យុវជន​បាន​ចូល​លេង​ក្នុង​ឈុត​ធំ​ដល់​ទៅ ៣.៨០៣ លើក​ហើយ​៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់