adverise with khmeread Wolf

នាង Margot Robbie និយាយ​ការពិត​អំពី​ឈុត​ឆាក​លើ​គ្រែ​ក្នុង​រឿង Wolf of Wall Street ជាមួយនឹង Leonardo DiCaprio

    ​តារា​សម្ដែង​ជនជាតិ​អូស្ត្រាលី​នាង Margot Robbie ទម្លាយ​រឿង​ដ៏​ធំ​មួយ​នៃ​រឿង Wolf of Wall Street សម្ដែង​ជាមួយនឹង Leonardo Di Caprio ។​

​    ​យោងតាម​វេ​ប​សាយ Unilad នាង​បង្ហាញថា នាង​រកឃើញ​អ្វីមួយ "​ឆ្គាំឆ្គង​" ពេល​កំពុង​ថត​ឈុត​ឆាក​រួមភេទ​ជាមួយនឹង Leonardo Di Caprio ។​

​    ​វា​គឺជា​លើកដំបូង​របស់​នាង​ដែល​ថត​ស្រាត​នៅមុខ​កាមេរ៉ា​។ នាង​បាន​និយាយថា "​ខ្ញុំ​មិនដែល​ថត​ជា​លក្ខណៈ​រួមភេទ​ពី​ដើម​រហូតដល់​ចប់​ម្តងណា​ឡើយ​។ ខ្ញុំ​ធ្លាប់តែ​ថត​ពេល​ផ្តើម​រួមភេទ ឬ​រួមភេទ​ហើយ​តែប៉ុណ្ណោះ​"​។​

​    ​"​មនុស្ស​ជាច្រើន​កំពុង​មើល​មក​អ្នក​។ គ្មាន​ជម្រើស​នោះទេ​។ ថត​កាន់តែ​រហ័ស ការបញ្ចប់​ឈុត​កាន់តែ​លឿន​។ វា​ពិតជា​ឆ្គង​ណាស់​"៕