adverise with khmeread E

ទឹកជំនន់​សម្លាប់​មនុ​ស្ស​២២​នាក់​នៅ​ឥណ្ឌា​, មនុស្ស​១៧០.០០០​នាក់ ត្រូវបាន​ជម្លៀសចេញ​

    ​ក្រុមមន្ត្រី​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ទី​១១​ខែកក្កដា ថា ទឹកជំនន់​ជន់​លិច​ភ្លាមៗ ដែល​បណ្តាលមកពី​ភ្លៀង​ធ្លាក់​ខ្លាំង​នោះ បានសម្លាប់​មនុស្ស​យ៉ាងតិចណាស់​ចំនួន​២២​នាក់ នៅ​ប្រទេស​ឥណ្ឌា និង​បណ្តាលឱ្យ​មនុស្ស​ជាង​១៧០.០០០​នាក់ ​ចាក​ចេញពីផ្ទះ​របស់​ពួកគេ ស្រប​ពេលដែល​មានការ​ព្យាករណ៍​ថា​ភ្លៀង​ធ្លាក់​ខ្លាំង​បន្ថែមទៀត​នឹង​កើតឡើង​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ខាង​មុននេះ​។​

​    ​មនុស្ស​២២​នាក់​នេះ​បាន​ស្លាប់​នៅក្នុង​រដ្ឋ ម៉ា​ដ​យ៉ា ប្រា​ដេ​ស (Madhya Pradesh) ភាគ​កណ្តាល ជាទី​ដែល​មនុស្ស​៧០.០០០​នាក់​បានក្លាយ​ជា​ជន​គ្មាន​ទីជម្រក ខណៈដែល​ទឹកបាន​ឡើងដល់​កម្រិត​គ្រោះថ្នាក់​នៅតាម​ប​ណ្តោ​ទន្លេ​ណា​ម៉ា​ដា (Narmada)​។​

​    ​អាកាសធាតុ​ដែលមាន​ខ្យល់ព្យុះ ក៏បាន​បង្ក​ការខូចខាត​ផងដែរ​នៅ​តំបន់​ភាគ​ឦសាន​នៃ​ប្រទេស​ឥណ្ឌា​។​ ក្រុមមន្ត្រី​បាន​និយាយថា ស្បៀងអាហារ សម្លៀកបំពាក់ និង ថ្នាក់​ពេទ្យ ត្រូវបាន​ចែកចាយ​ទៅឱ្យ​ប្រជាជន ដែល​មិនអាច​វិល​ត្រឡប់មក​លំនៅដ្ឋានរ​បស់​ពួកគេ​វិញ​៕

ប្រភព៖ Reuters

adverise with khmeread

មតិយោបល់