adverise with khmeread 160710145411 murray tease exlarge 169

Andy Murray ឈ្នះ​ពាន Wimbledon ជា​លើក​ទី​ពីរ បន្ទាប់ពី​ផ្តួល Milos Raonic

    ​តារា​តេ​ន្នី​ស​អង់គ្លេស Andy Murray បានបញ្ចប់​ការរង់ចាំ​គួរឱ្យ​ធុញ​អស់​រយៈកាល ៧៧​ឆ្នាំ​របស់​ចក្រភព​អង់គ្លេស​ពេលដែល​គាត់​បានឈ្នះ​ពាន Wimbledon លើកដំបូង​ក្នុង​ឆ្នាំ ២០១៣​។ ហើយ​កីឡាករ​សញ្ជាតិ​ស្កុ​តឡែ​ន​រូបនេះ​ក៏​មិនបាន​ប្រើពេល​យូរពេក​នោះដែរ​ដើម្បី​ដណ្តើមពាន​ដែល​គេ​ចង់បាន​បំផុត​ជា​លើក​ទី​ពីរ​ក្នុង​ពិភព​កីឡា​វាយ​តេ​ន្នី​ស​។​

​    ​តារា​តេ​ន្នី​ស​អង់គ្លេស​រូបនេះ​បាន​ផ្តួល Milos Raonic នៅក្នុង​លទ្ធផល ៦-៤ ៧-៦ (៧-៣) ៧-៦ (៧-២) នៅ​ភាគ​និរតី​ទីក្រុង​ឡុង​ដ៍​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ដើម្បី​បន្ថែម​ពានរង្វាន់ Grand Slam ទី​បី​របស់ខ្លួន និង​ជា​ពាន​ទីមួយ​ផងដែរ​ចាប់តាំងពី​ផ្តួល Novak Djokovic នៅ​ព្រឹត្តិការណ៍ All England Club កាលពី​បី​ឆ្នាំមុន​។​

​    ​Murray បានបញ្ជាក់​ទៅកាន់​អ្នកកាសែត​ថា "​ខ្ញុំ​មាន​អារម្មណ៍​រីករាយ​ជាងគេ​បំផុត​នាពេលនេះ​។ ខ្ញុំ​មាន​អារម្មណ៍ ពិតជា​ពេញចិត្ត​នាពេលនេះ​។ ខ្ញុំ​មាន​អា​ម្មណ៍​ថា​នេះ​គឺមាន​តម្លៃលើស​លុប​សម្រាប់​ខ្ញុំ​ច្រើនជាង​អ្វី​ទាំងអស់ រួម​នឹង​ក្រុម​របស់ខ្ញុំ​ផងដែរ​។ ក្រុម​យើង​បាន​ប្រឹងប្រែង​យ៉ាង​លំបាក​ដើម្បី​ជួយ​ខ្ញុំ​ក្នុងការ​ទទួលបាន​តំណែង​នេះ​"៕

adverise with khmeread
ប្រភព៖ CNN

មតិយោបល់