adverise with khmeread Jose mourinho

Jose Mourinho អបអរ​ព័រ​ទុយ​ហ្គា​ល់​លើក​ពាន Euro ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​

    ​Jose Mourinho បាន​ដឹកនាំ​ការអបអរ​មួយ​បន្ទាប់ពី​ជ័យជំនះ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​របស់​ព័រ​ទុយ​ហ្គា​ល់​នៃ​ពានរង្វាន់​ទ្វីបអឺរ៉ុប Euro 2016 ក្នុងប្រទេស​បារាំង​កាលពី​យប់​ថ្ងៃអាទិត្យ​។​

​    ​ក្រុម​របស់លោក Fernando Santos បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ដល់​ម្ចាស់ផ្ទះ​បារាំង​នៅក្នុង​ទីក្រុង​ប៉ារីស ខណៈដែល​កីឡាករ​បម្រុង Eder បានបញ្ចប់​ក្តី​ស្រមៃ​របស់​ពួកគេ​នៅក្នុង​វគ្គ​ម៉ោង​បន្ថែម​១៥​នាទី​ពីរដង​។​

​    ​ជ័យជម្នះ​នៅតែ​កើតឡើង​បាន​បើទោះបី​ប្រធាន​ក្រុម​កីឡាករ Cristiano Ronaldo ត្រូវបាន​សែង​ចេញ​ជាមួយនឹង​បញ្ហា​របួស​ជង្គង់​ក្នុង​នាទី ២៥ ក៏ដោយ​។​

​    ​ព័រ​ទុយ​ហ្គា​ល់​ដែលមាន​លទ្ធផល​ឈ្នះ​បានត្រឹមតែ ១​ប្រកួត​នៅក្នុង​ម៉ោង​ធម្មតា​ក្រោយ​ឆ្លងកាត់​អស់​ចំនួន​ប្រាំពីរ​ប្រកួត​ក្នុង​ដំណើរ​ប្រជែង​ពានរង្វាន់​របស់​ពួកគេ និង​បានបញ្ចប់​ត្រឹម​លេខ​រៀង​ទី​បី​នៅក្នុង​វគ្គ​ចែក​ពូ​ល​នាពេល​កន្លងមក​នោះបាន​បង្ហាញ​ការលេង​ដ៏​មោះមុត​ទល់នឹង​ក្រុម​ម្ចាស់ផ្ទះ​បារាំង​។​

​    ​ហើយ​ខណៈដែល​អ្នកគាំទ្រ​របស់​ពួកគេ​បាន​ប្រារព្ធ​ពិធី​អបអរ​ស្ទើរ​ពេញ​មួយ​រាត្រី​នោះ លោក Mourinho ក៏បាន​ប្រើប្រាស់​បណ្តាញ​សង្គម Instagram ដើម្បី​អបអរ​ពួកគេ​ក្នុង​នាមខ្លួន​ជា​ប្រជាជន​ព័រ​ទុយ​ហ្គា​ល់​មួយរូប​ផងដែរ​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់