តាកែវ ៖ ជនសង្ស័យជាកូនសិស្ស៥នាក់ត្រូវបានប៉ូលិសខេត្តតាកែវឃាត់ខ្លួនកាលពីយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ ពាក់ព័ន្ធករណីហិង្សាដោយចេតនា បង្កឡើងនៅស្រុកសំរោង ខេត្តតាកែវ ។
ប៉ូលិសខេត្តតាកែវពុំទាន់បញ្ជាក់លម្អិតអត្តសញ្ញាណជនសង្ស័យ ៥នាក់នៅឡើយ (តែមានឈ្មោះក្នុងរូបភាព)តែគ្រាន់តែប្រាប់មកថាពួកគេជាសិស្សសាលានិងដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ០៩គ្រឿង,កាំបិត០២ និងខ្សែក្រវ៉ាត់១ ហើយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕
