160710150744 hamilton crowd surfing exlarge 169

Lewis Hamilton លើក​ពាន​ជា​លើក​ទី​បី​នៅក្នុង​កម្មវិធី​ប្រកួត​រថយន្ត​ប្រណាំង British GP 2016

    ​Lewis Hamilton បានសម្រេច​ជ័យជម្នះ​ជា​លើក​ទី​បី​របស់ខ្លួន​នៃ​ពានរង្វាន់​រថយន្ត​ប្រណាំង British Grand Prix កាលពី​ថ្ងៃ​អាទិ​ត្រ​ម្សិលមិញ ដែល​គៀក​នឹង​មិត្ត​រួម​ក្រុម​មកពី​ក្រុម Mercedes លោក Nico Rosberg នៅក្នុង​ដំណើរ​ប្រជែង​ពាន​មួយ​នេះ​។​

​    ​Rosberg បាន​ឆ្ពោះ​មក​ដល់ទី​ផ្តាច់ព្រ័ត្រ​ទី​ពីរ ប៉ុន្តែ​ក្រោយមក​ត្រូវគេ​ពិន័យ​កាត់ចោល​រយៈពេល ១០​វិនាទី​សម្រាប់​ការប្រព្រឹត្ត​ខុស​លក្ខខណ្ឌ​នៃ​ការប្រកួត ដែល​ត្រូវបាន​គេ​ទម្លាក់​គាត់​ទៅកាន់​លេខ​រៀង​ទី​បី ស្ថិតនៅ​ក្រោយ Max Verstappen មកពី​ក្រុម Red Bull ។​

​    ​Hamilton ដែល​បានទទួល​ជ័យជម្នះ ៤៧​លើក​នៅក្នុង​អាជីព​របស់គាត់ គឺមាន​កម្រិត​ស្មើគ្នា​ជាមួយនឹង​វីរបុរស​អង់គ្លេស​លោក Nigel Mansell ជាមួយនឹង​ជ័យជម្នះ​បួន​លើក​នៅ​ក្នុងផ្ទះ​របស់ខ្លួន​នៃ​កម្មវិធី​ប្រកួត Grand Prix៕

ប្រភព៖ CNN

មតិយោបល់