adverise with khmeread Bird doing something weird

ញាក់សាច់​! កំពុង​នាំគ្នាជិះ​កប៉ាល់​លេង​សមុទ្រ ស្រាប់តែ​ឃើញ​ទិដ្ឋភាព​អ​ស្ច​រ្យ​ដ៏​កម្រ​នេះ​កើតឡើង​!

    ​គ្រួសារ​មួយក្រុម​ចេញ​ទៅលេង​មហាសមុទ្រ ដោយ​ចំណាយពេល និង​រីករាយ​ជាមួយនឹង​សម្រស់​ធម្មជាតិ​យ៉ាង​សុខសាន្ត​។ ប៉ុន្ដែ​ភ្លាមៗ នោះ​ពួកគេ​បានឃើញ​អ្វីមួយ​យ៉ាង​ចម្លែក​ចេញ​មកពី​ក្នុង​សមុទ្រ​។ ពួកគេ​បាន​កំពុងតែ​ធ្វើដំណើរ​ក្នុង​រដ្ឋ Maine ហើយ​ខណៈនោះ​ពួកគេ​កំពុង​មើល​បក្សី​ហោះហើរ​លើទឹក​ហាក់បីដូចជា​ចាំ​អ្វីមួយ​ក៏​មិនដឹង​។​

​    ​ទឹកសមុទ្រ​ចាប់ផ្ដើម​កម្រើក ហើយ​បក្សី​បង្កើនល្បឿន​ហោះ​របស់​វា ប្រៀប​បីដូច​ជា​ពួកវា​កំពុង​ប្រាប់​គ្នា​ថា​ចំណី​ជិត​មកដល់​ហើយ​យ៉ាង​អ៊ីចឹង​។ បុរស​ដែល​បាន​ថត​វីដេអូ​នេះ​បាន​មានការ​ភ្ញាក់ផ្អើល​បំផុត​ក្នុង​ជីវិត​របស់គាត់ នៅពេល​គាត់​បាន​រកឃើញ​មូលហេតុ​ពីក្រោយ​ការ​ផ្អើល​របស់​បក្សី​ទាំងនោះ​។​

​    ​មូលហេតុ​ពីក្រោយ​នៃ​ការ​ផ្អើល​របស់​បក្សី​ហោះហើរ​លើ​ផ្ទៃ​ទឹក​គឺ ចាំ​ត្រី​បា​ឡែ​ន​ប្រភេទ Humpback ជា​ត្រី​ដែល​ចេញ​មើល​លើ​ផ្ទៃ​ទឹក​ដើម្បី​ចិញ្ចឹមសត្វ​បក្សី​ទាំងអស់នេះ​។ ក្នុង​វីដេអូ អ្នកនឹង​ឃើញ​ត្រី​បា​ឡែ​ន​នេះ​ពាំ​សត្វ Plankton និង Krill មកលើ​ផ្ទៃ​ទឹក ហើយ​បក្សី​ទាំងអស់​នោះបាន​មើល​ផ្ទៃ​ទឹក​ដើម្បី​ទទួល​ចំណី​ពី​ត្រី​បា​ឡែ​ន​ទាំងអស់នោះ​៕

 

adverise with khmeread
ប្រភព៖ lollipop

មតិយោបល់