adverise with khmeread 13644371 1009719845809597 936823551 n   copy

ចម្លែក​! ភ្លើង​ឆេះ​ផ្ទះ​ខ្ទេច​គ្មាន​សល់ ដោយ​មិនដឹង​មូលហេតុ នៅ​ស្រុក​វាលវែង​

    ពោធិ៍សាត់​ ៖ អគ្គិភ័យ​បាន​លេប​ត្របាក់​ផ្ទះ​ប្រជាពលរដ្ឋ ខ្ទេច​គ្មាន​សល់ ដោយ​ពុំទាន់​ដឹង​ពី​មូលហេតុ កាលពី​វេលា​ម៉ោង០៣​ទាបភ្លឺ ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦ ត្រង់ចំណុច​អូរ​១៧ ស្ថិត​ក្នុងភូមិ​ដីក្រហម ឃុំ​អន្លង់​រាប ស្រុក​វាលវែង ខេត្តពោធិ៍សាត់។​

    ​មន្ត្រីនគរបាល​មូលដ្ឋាន បាន​ប្រាប់​ភ្នាក់ងារឱ្យ​ដឹង​មុននេះ​ថា ផ្ទះ​ដែល​អគ្គិភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង សង់​អំពី​ឈើ​ប្រក់​ស័ង្កសី ជញ្ជាំង​ក្តារ ក្រាល​ក្តារ មាន​ទំហំ ៨​គុណ​៩​ម៉ែត្រ ជា​កម្មសិទ្ធិ​របស់​ឈ្មោះ មុំ ភិន ភេទ​ប្រុស អាយុ៥៨​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។​

    ​មន្ត្រីនគរបាល​មូលដ្ឋាន​បានឱ្យ​ដឹង​ទៀតថា សម្ភារៈ​ដែល​ខូចខាត​រួមមាន ម៉ូតូ​វ៉េវ​អាល់​ហ្វា ២​គ្រឿង​, ម៉ាស៊ីន​កាត់​ស្មៅ ៤​គ្រឿង​, ម៉ាស៊ីន​បាញ់ថ្នាំ​ស្មៅ ៣​គ្រឿង​, ម៉ាស៊ីន​ត្រង់​ស៊ឺ​ន័​រ ២​គ្រឿង​, លុយ​ដុល្លារ​ជាង ២​ពាន់​ដុល្លារ​, លុយ​បាត​ជាង ២​ម៉ឺន​បាត និងសម្ភារៈប្រើប្រាស់​ដែលមាន​ក្នុងផ្ទះ​ទាំងអស់​ទាំងស្រុង។​

    ​ហេតុការណ៍​ខាងលើនេះ ពុំ​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ឡើយ ហើយ​បច្ចុប្បន្ន​កម្លាំង​មូលដ្ឋាន​ពុំទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់ និង កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត៕​

adverise with khmeread

មតិយោបល់