adverise with khmeread Eb7372c5 82f5 412f 8e1f 2b4b2c5d0d48

បាត់​កូនស្រី​មួយ​យប់ ព្រឹក​ឡើង​ប្រទះឃើញ​អណ្តែត​ទឹក​ស្លាប់​ក្នុង​ស្រះ​

    ភ្នំពេញ​ ៖ ប្រជាពលរដ្ឋ​ប្រទះឃើញ​សព​នារី​ម្នាក់​អណ្តែត​ទឹ​ស្រះ​ក្នុង​ហ្គ្រេ​ន​ភ្នំពេញ​បង្កឱ្យមាន​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះមក​ត្រួតពិនិត្យ​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៦ នៅក្នុង​ស្រះ​ទឹក​ហ្គ្រេ​ន​ភ្នំពេញ ក្រុម​១​ភូមិ អន្លង់​ក្ងាន សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។​

    ប៉ូលិស​និ​យាយ​ថា សព​ឈ្មោះ កែវ សុគន្ធា ភេទ​ស្រី អាយុ​២៣​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

    ប្រភពពី​សន្តិសុខ​ម្នាក់​ ដែល​បម្រើ​ការងារ​នៅ​ទីនោះ​បានឱ្យដឹងថា នៅពេល​រូបគាត់​កំពុង​បំពេញការងារ​យាម​ស្រាប់តែ​ប្រទះឃើញ​សាកសព​នារី​ខាងលើ​អណ្តែត​ទឹក​ក្បែរ​ច្រាំង​ខាងកើត​ស្រះ​ដែល​ពាក់​អាវយឺត ពណ៌​ក្រហម ស្លៀកខោ​ជើងវែង ពណ៌​ខ្មៅ បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឱ្យចុះមក​ត្រួតពិនិត្យ​តែម្តង​។​

    បុរស​ម្នាក់​ឈ្មោះ កែវ វ​ណ្ណី អាយុ​៦១​ឆ្នាំ​ត្រូវជា​ឪពុក ស្នាក់នៅ​ភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី បានឱ្យដឹងថា កាលពី​ព្រឹក​ថ្ងៃទី​១០​ម៉ោង​ប្រហែលជា​៨​ព្រឹក កូន​របស់គាត់​(​សព​)​បាន​ប្រាប់ថា​ខ្ញុំ​ទៅ​ទិញ​បាយ​ហូប​ហើយក៏​បាត់​រហូត​។ គាត់​ក៏បាន​ទៅ​ប៉ុស្តិ៍ប៉ូលីសឱ្យ​ជួយ​រក​និង​ខ​ល​ទៅ​វិទ្យុ​ABC ឱ្យ​ជួយ​ផ្សព្វផ្សាយ​ផង​ក្រែង​មាន​បងប្អូន​ណា​បានឃើញ​។​

    លុះដល់​ថ្ងៃទី​១១​ កក្កដា​ម៉ោង​ប្រហែល​៨ និង​៣០​នាទី​ព្រឹក គាត់​បានទទួល​ព័ត៌មាន​ថា​មាន​គេ​ប្រទះឃើញ​សាកសព​អណ្តែត​ទឹក​នៅ​ចំនុច​ខាងលើ​ ក៏​ប្រញាប់​មក​មើល​ទើប​ដឹងថា​សព​នារី​នោះ​គឺជា​កូនស្រី​របស់គាត់​។ បុរស​ជា​ឪពុក​បាន​បន្តទៀតថា​កូនស្រី​គាត់​សតិ​មិនសូវ​គ្រាប់​ទេ​គឺមាន​ជំងឺ​ស​សៃ​ប្រសាទ​។​

    ក្រោយពី​មានការ​ភ្ញាក់ផ្អើល​សមត្ថ​កិច្ច​មូលដ្ឋាន​ បាន​សហការ​ជាមួយ និង​សមត្ថកិច្ច​ជំនាញ​យក​សាកសព​ខាងលើ​ទៅពិនិត្យ​នៅ​វត្ត​ពោធិ៍ចិនតុង​។ បន្ទាប់ពី​ធ្វើ​កោសល្យវិច័យ​រួច​សមត្ថកិច្ច​ជំនាញ​បាន​សន្និដ្ឋានថា សព​នារី​ខាងលើ​ស្លាប់​ដោយសារ​លង់ទឹក​ប្រាកដ​មែន​មិនមាន​ជា​ករណី​ឃាតកម្ម​អ្វី​ទេ​។ សមត្ថកិច្ច​ក៏​ប្រគល់​សព​ឱ្យទៅ​ឪពុកម្តាយ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread

មតិយោបល់