adverise with khmeread 05d4900f bc86 4a8a b009 10d38745b223

ប្រទះឃើញ​បុរស​ម្នាក់​ដេកស្លាប់​ក្នុងផ្ទះ​ខ្លួនឯង​មិនទាន់​ដឹង​មូលហេតុ​

    ភ្នំពេញ ​៖ ប្រជាពលរដ្ឋ​ប្រទះឃើញ​បុរស​ម្នាក់​ដេកស្លាប់​ក្នុងផ្ទះ​របស់ខ្លួន​បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកជិតខាង ដែល​គេ​សង្ស័យ​ខ្យល់គរ​ឡើងជណ្តើរ​ធ្លាក់​មកវិញ​។​

    ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​៤៩០E ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    ទាក់ទិន​នឹង​ករណីនេះ​សមត្ថកិច្ច​មិនទាន់​អាចសន្និដ្ឋាន​ថា​បណ្តាល​ឱ្យ​ស្លាប់​មកពី​មូលហេតុ​អ្វី​ទេ ព្រោះ​ជនរងគ្រោះ​មុនពេល​ស្លាប់​នៅផ្ទះ​តែម្នាក់ឯង​៕

adverise with khmeread

មតិយោបល់