adverise with khmeread 7a0195ca 93d4 4792 b638 208f2f4874c1

ប្តីស្រក់ទឹកភ្នែក អង្វរតាចា្យផង អ្នកភ្លុកផង គ្រាន់តែខ្វះលុយមួយចំនួនមិនព្រមឱ្យរើសធាតុប្រពន្ធ តែបាន...

    ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​ប្រពន្ធ​គាត់​បាន​ស្លាប់​យក​សព​ប្រពន្ធ​ទៅ​បូជា​នៅ​វត្ត គោក​បញ្ជាន់ ​ស្ថិត​ក្នុងភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បែរ​ជាតា​អ្នក​ភ្លុក មិន​អនុញ្ញាតិ​ឱ្យប្រមូល​ធាតុ​(​ឆ្អឹង​) ខណៈ​គាត់​គ្មាន​ប្រាក់​ចំនួន​៣០​ម៉ឺន​រៀល​បង្គ្រប់​ប្រគល់ឱ្យ​។​

    ហេតុ​ការ​ណី​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី ១១ ​ខែកក្កដា ឆ្នាំ​២០១៦ រហូតដល់​ធ្វើឱ្យ​ប្ដី​ស្រក់​ទឹកភ្នែក សុំ​អង្វរ​តាអាចារ្យ និង​លើកដៃ​សំពះ​ដល់​ញាតិ​ជិតខាង ​ដើម្បី​ជួយឧបត្ថម្ភ​ដល់​រូបគាត់ បាន​ប្រាក់​យកទៅឱ្យ​តាអាចារ្យ​និង​អ្នក​ភ្លុក​យក​ធាតុ​មក​តម្កល់ និង​យកទៅ​បណ្តែត​ទឹកទន្លេ​។​

    ករណី​ខាងលើនេះ​ក៏បាន​លេចឮ​ដល់​លោក យឹម សារ៉ាន់ អធិការ​ប៉ូលិស​ចិត្តបុណ្យ​លោក​ក៏មាន​ចិត្ត​សប្បុរសធម៌​ក្នុងនាម​លោក​ជា​អ្នកធ្វើ​បុណ្យទាន​មួយរូប លោក​ក៏បាន​ចេញ​មុខមក​ធានា​អះអាង​ជាមួយ​អ្នក​ភ្លុក ក្នុង​ការចេញ​លុយ​ឱ្យ​និង​ឱ្យ​គាត់​ប្រមូល​ធាតុ​យកទៅ​រៀង​ចំ​ទុកដាក់​តាម​ប្រពៃណី​។​

    លោក យឹម សារ៉ាន់ អធិការ​ប៉ូល​ស​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏បាន​ចុះទៅ​កាន់​ទីនោះ​ផ្ទាល់​រួមទាំង​ចំណាយ​ថវិកា​ផ្ទាល់​អស់​ចំនួន​៨០​ម៉ឺន​រៀល ជូន​ដល់​ការចាត់ចែង​បូជាសព​ដល់​ប្ដី​សព​រងគ្រោះ ក្នុងនោះ​លុយ​៧០​ដុល្លារ​លោក​បាន​ឱ្យចេញ​ថ្លៃ​ដែល​ប្តី​របស់​សព គាត់​បាន​យក​ម៉ូតូ​កញ្ចាស់​របស់គាត់​ទៅ​បញ្ចាំ​ចំនួន ៧០​ដុល្លារ​ដើម្បី​ដោះស្រាយ​ពេលដែល​ប្រពន្ធ​ស្លាប់​ភ្លាម​ផងដែរ ដើម្បី​យក​ម៉ូតូ​មក​ធ្វើដំណើរ​ក៏​ដូច​ប្រក​បរបរ​ផ្សេងៗ។​

    គួររំលឹកថា ស្ត្រី​ដែល​បាន​ស្លាប់​នោះ​គឺ​គាត់​ជា​ជនពិការ​ជើង​ទាំង​២ ដើរ​មិន​រួច​និង​លើសឈាម ក្រោយមក​ក៏បាន​ស្លាប់​ហើយ​ស្ថិតក្នុង​ជីវភាព​ក្រខ្សត់ ប្ដី​របស់គាត់​ក៏បាន​រៀបចំ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ដោយ​ខ្វះមុខខ្វះក្រោយ​គ្មាន​រោង​តុ​ទទួលភ្ញៀវ  សូម្បីតែ​ការបូជា និង​ថ្លៃ​មឈូស​ក៏​គ្មាន​ប្រា​ក់បង់​ឱ្យ​តា​អ្នក​ភ្លុ​ទើប​កើត​ទៅជា​រឿង​បែបនេះ​។​

    សព​ស្ត្រី​ខាងលើ ឈ្មោះ ​ឃឹម ជិ​ញ អាយុ​៥៥ឆ្នាំ មាន​ជំងឺលើសឈាម ស្នាក់នៅ​ផ្ទះ​ជួល​ភូមិ​ថ្មគោល ចោមចៅ ស្រុក​នៅ​ខ្មែរ​ក​ម្ពូ​ជា​ក្រោម មក​រស់នៅ​ភ្នំពេញ​តាំងពី​១៩៨៦​ មកម្ល៉េះ​ហើយ​ប្តី ឈ្មោះ ​ចាន់ មុន្នី អាយុ៥៤ឆ្នាំ មានមុខ​របរ​ធ្វើ​សំណង់ និង​រត់​ម៉ូតូឌុប មានកូន​ស្រី​ម្នាក់​ហើយ​មាន​ចៅ​៣​នាក់​សុទ្ធ​បង​គេ​បង្អស់​មាន​អាយុ​២​ខួប ព្រមទាំង​ក្នុង​ពោះ​គ្រប់​ខែ​ទៀតផង​។​​

    ចំណែក​ថ្លៃ​បូជា ថ្លៃ​ឡាន​ដឹក ថ្លៃ​ក្តា​រម​ឈូ​ល សរុប ៧៦​ម៉ឺ​ន នៅ​ខ្វះ​៣០​ម៉ឺន ទើប​លោក​អធិការ យឹម សារ៉ាន់ ជួយ​ចេញ​ដែល​នៅ​ខ្វះ ហើយ​ប្តី​ខ្វះ​លុយ​ពេល​បុណ្យ​យក​ម៉ូតូ​ទៅ​បញ្ចាំ ៧០​ដុល្លារ​ជួយ​ចេញ​យកមក​វិញទៀត​៕

adverise with khmeread

មតិយោបល់