adverise with khmeread Cf7c2a5e 411e 44a0 aea7 243263418136

សិស្ស​វិទ្យាល័យ​ជម្ពូ​វ័​ន្ត​ម្នាក់ ត្រូវ​ប៉ូលិស​ចាប់ខ្លួន ពីបទ​ជួញដូរ​គ្រឿងញៀន​

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ខណ្ឌដូនពេញ សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​ផ្សារ​ថ្មី​២ បានធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ ដែលជា​សិស្ស​វិទ្យាល័យ​ជម្ពូ​វ័​ន្ត ពីបទ​ជួញដូរ​គ្រឿងញៀន​នៅ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៦ ស្ថិតនៅ​ផ្ទះសំណាក់ «​សេរី​សូរិយា​» នៅតាម​ផ្លូវ​លេខ​៨១ ភូមិ​៧ សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ​។​

    ប៉ូលិស​បានឱ្យដឹងថា ជនសង្ស័យ​ដែល​ឃាត់​ខ្លូន​បាន ឈ្មោះ អ៊ុយ សុខ​សកល អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​បូរី​សន្តិភាព​២ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    ប៉ូលិស​បន្តថា ក្រោយ​ការចាប់ខ្លួន​ជនសង្ស័យ កម្លាំង​ប៉ូលិស​បាន​ដកហូត​បាន​ថ្នាំញៀន​៤​កញ្ចប់ លុយ​១​ម៉ឺន​រៀល ទូរស័ព្ទ​២​គ្រឿង ម៉ូតូ​Scoopy មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ ​1AE-1233 និង​សម្ភារ​មួយចំនួនទៀត​។​

    ក្រោយពី​ធ្វើការ​ឃាត់​ខ្លូន​ជនសង្ស័យ ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​អធិការដ្ឋាន​ខណ្ឌ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់