adverise with khmeread 69000d14 272b 453f 9122 4b5d504be59b

ជិះ​ម៉ូតូ​ស្ទាក់​កាប់​ឱ្យ​របួស​ប៉ូលិស​ឃាត់ខ្លួន​ម្នាក់​

    កណ្តាល ៖​ មាន​ករណី​អំពើហិង្សា​ដោយ​ចេតនា​មួយ​កើតឡើង​នា​ថ្ងៃទី​១០​ កក្កដា ​ឆ្នាំ​២០១៦​ វេលា​ម៉ោង​៤ ​និង​៣០​នាទី ល្ងាច​នៅ​ចំណុច​ភូមិ​អំពៅព្រៃ​១ ឃុំ​អំពៅព្រៃ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ម្នាក់រត់​រួច​ម្នាក់។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​២​នាក់​គឺទី​១.​ឈ្មោះ ​សឿង សំណាង ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ មុខរបរជាង​ផ្សា​រថយន្ត និងទី​២.​ឈ្មោះ ​កិ នៅ​ហៅ​ខ្មៅ ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ មុខរបរកសិករ​។ ​អ្នក​ទាំង​០២ រស់នៅ​ភូមិ​ចេក​ឃុំ​ដូង ស្រុក​បាទី​ខេត្តតាកែវ​។​

    ចំណែក​ជនសង្ស័យ​២​នាក់​ទី១-​ឈ្មោះ​ ធឿន សុខ​លាង ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ ​រស់នៅ ភូមិ​តា​ដោល​ទី​២ ឃុំ​អំពៅព្រៃ ស្រុក​កណ្ដាលស្ទឹង មុខរបរ កម្មករសំណង់ ​(​ជនដៃដល់​ឃាត់ខ្លួន​)​ និ​ង​២.​មិន​ស្គាល់​អត្តសញ្ញាណ​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​១០ ខែ​កក្ក​ដា​ ឆ្នាំ​២០១៦ មុនពេល​កើតហេតុ​នៅ​វេ​លស​ម៉ោង​១​ និង​៣០​នាទី​រសៀល ជនរងគ្រោះ​ទាំង​០២​នាក់​រួមជាមួយ​មិត្ត​ភ័​ក្រ​៤​នាក់​ទៀត​ បាននាំគ្នា​ទៅលេង​ផ្ទះ​ប្រព​ន្ឋ​មិត្ត​ភ័​ក្រ​ឈ្មោះ ​ថន វិ​រៈ នៅ​ភូមិ​តា​ដោល​ទី​២ ឃុំ​អំពៅព្រៃ ស្រុក​កណ្ដាលស្ទឹង​។​

    លុះដល់​វេលា​ម៉ោង​៤ ​និង​២០​នាទី​ល្ងាច​ជនរងគ្រោះ​ទាំង​០២​និងមិត្តភក្តិ បាន​ជិះ​ម៉ូតូ​ត្រឡប់មកផ្ទះ​វិញ​ពេល​ជិះ​ម៉ូតូ​មកដល់​ចំណុចកើតហេតុ​នៅវេលា​ម៉ោង​ខាងលើ​ជនសង្ស័យ​ទាំង​០២​នាក់​បាន​ជិះ​ម៉ូតូ​ពណ៌​ក្រហម​ ពុំ​ស្គាល់​ម៉ាក​ជិះ​មក​ទាន់ រួច​ជនសង្ស័យ​ឈ្មោះ​ ធឿន សុខ​លាង បាន​ដក​កាំបិត​តាំង​តោ ពី​ក្នុង​អាវ កាប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ​កិ នៅ ចំ​ខ្នង​១​កាំបិត។ បន្ទាប់មក​ម៉ូតូ​ជនរងគ្រោះ​និង​ម៉ូតូ​ជនសង្ស័យ​បាន​ប៉ះគ្នា​ដួល​ទាំង​២ ហើយ​ជនសង្ស័យ​ដដែល បាន​យក​កាំបិត​តាំង​តោ​កាប់​ទៅលើ ឈ្មោះ ​សឿង សំណាង ដែលជា​អ្នកបើក​ម៉ូតូ​០១​កាំបិត​ទៀត ចំ​ខ្នង​បណ្ដាល​ឱ្យ​រងរបួស។​

    ក្រោយមក​ជនរងគ្រោះ​ទាំង​០២​នាក់ ក៏​រត់ចោល​ម៉ូតូ​មក​ផ្លូវជាតិ​លេខ​២​ហៅ​កង់​បី​ជិះ​ទៅផ្ទះ រួច​ក្រុមគ្រួសារ​បា​នប​ញ្ចូ​ន ជនរងគ្រោះ​ទាំង​០២​នាក់​ទៅ​ព្យាបាល​របួស​នៅ​មណ្ឌល​សុខភាព​ស្រុក​បាទី​ខេត្តតាកែវ​។ ក្រុមគ្រួសារ​បានមក​ដា​ក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​អំពៅព្រៃ​ហើយ​កម្លាំង​ប៉ុស្តិ៍​បាន​ចុះទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ប​ញ្ចូ​ន​មក​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កណ្ដាលស្ទឹង​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់