adverise with khmeread Look younger

វីធីងាយៗទាំង ៧ ដើម្បីមើលទៅក្មេងជាងវ័យ មិនថាអ្នកអាយុប៉ុន្មាននោះទេ

នារីគ្រប់រូបសុទ្ធតែចង់មើលទៅក្មេងជាងវ័យ មិនថានាងមានអាយុ ៣០ ឬ ៦០ ឆ្នាំទេ។ នៅពេលដែលយើងមានអាយុកាន់តែច្រើនទៅ យើងនឹងទោរទន់ទៅរកការបាត់បង់ភាពស្រស់ស្អាតបែបធម្មជាតិនៃស្បែករបស់យើង។ សំណាងល្អ មានវិធី និងល្បិចមួយចំនួនសម្រាប់ប្រើប្រាស់ដើម្បីធ្វើឲ្យមើលទៅក្មេងជាងវ័យមិនថាអ្នកអាយុប៉ុន្មាននោះទេ។ វិធីសាស្ត្រសំខាន់ដើម្បីអនុវត្តតាមគឺត្រូវថែរក្សាស្បែកជារៀងរាល់ថ្ងៃ។ ចូរចាំថា ការដែលស្បែកអ្នកមានសុខភាពកាន់តែល្អ វានឹងមើលទៅកាន់តែក្មេងជាងវ័យ។ សូមអានបន្តដើម្បីស្វែងរកវិធីដ៏មានប្រសិទ្ធភាពមួយចំនួនដើម្បីធ្វើឲ្យមើលទៅក្មេងជាងវ័យមិនថាអ្នកមានវ័យប៉ុន្មាននោះទេ។ 

១- បង្កើនការទទួលទានអាហារសម្បូរវីតាមី C 
វិធីមួយក្នុងចំណោមវិធីល្អបំផុតដើម្បីឲ្យមើលទៅក្មេងជាងវ័យគឺត្រូវបង្កើនការទទួលទានវីតាមីន C របស់អ្នក។ វីតាមីន C ជួយជម្រុញការផលិតសារជាតិ ខូឡាជែន (Collagen) នៅក្នុងស្បែក ដែលមានន័យថាវាល្អក្នុងការថែរក្សាស្បែករបស់អ្នកឲ្យមើលទៅស្រស់ថ្លា និងក្មេងជាងវ័យ។ វីតាមីន C ល្អសម្រាប់ស្បែកនៅលើរាងកាយទាំងមូល ដូច្នេះវាមានសារៈសំខាន់ណាស់ក្នុងការបន្ថែមអាហារដែលសម្បូរទៅដោយវីតាមីន C ក្នុងផែនការទទួលទានរបស់អ្នក។ សូមពិចារណាទទួលទានផ្លែក្រូច ម្ទេសប្លោក ផ្លែគីវី (kiwi) ក្រូចថ្លុង ប៉េងប៉ោះ និងផ្លែស្ត្របឺរី។ 

២- បង្កើនការទទួលទានអាហារសម្បូរជាតិប្រូតេអ៊ីន
ប្រូតេអ៊ីនដើរតួសំខាន់សឹងគ្រប់ចំណុចទាំងអស់របស់ស្បែក រួមទាំងការផលិតជាតិខូឡាជែន ការរក្សារូបសម្រស់ខាងក្រៅ ការផ្លាស់ប្តូរកោសិកា ក៏ដូចជាការជួយរក្សារាងឲ្យស្អាតផងដែរ។ ប្រការនេះបានធ្វើឲ្យប្រូតេអ៊ីនក្លាយជាសារធាតុចិញ្ចឹមដ៏សំខាន់ក្នុងផែនការទទួលទានរបស់អ្នក។ សូមជ្រើសរើសយកប្រូតេអ៊ីនខ្លាញ់ដូចជា ត្រី សាច់គោអាំង សាច់ជ្រូកបីជាន់ និងទ្រូងមាន់។ អាហារផលិតពីទឹកដោះដែលមានជាតិខ្លាញ់ទាប ស៊ុត គ្រាប់ផ្លែឈើ និងសណ្តែកគឺសុទ្ធតែជាប្រភពដ៏អស្ចារ្យនៃជាតិប្រូតេអ៊ីន។ 

៣- ប្រើប្រេងឆាក្នុងមុខម្ហូបបែបញាំ
ក្រែមលាបនំប៉័ង (Mayo) ឬខ្មែរយើងនិយមហៅថាម៉ាយីណែតនោះគឺអស្ចារ្យ និងមានរសជាតិឆ្ងាញ់ ប៉ុន្តែវាមិនល្អដល់សុខភាពទេ។ ចាប់ពីឥឡូវទៅសូមចាប់ផ្តើមប្រើប្រេងឆាក្នុងម្ហូបជាលក្ខណៈញាំរបស់អ្នកជំនួសវិញ។ សូមសាកល្បងច្របល់បញ្ចូលគ្នារវាងប្រេងអូលីវ ឬប្រេងខាណូឡា (canola) ជាមួយនឹងទឹកខ្មេះលើអាហារញាំរបស់អ្នក។ នៅពេលអ្នកច្របល់បន្លែបៃតងជាមួយនឹងប្រេងឆា (មិនមែន Mayo ទេ) ស្បែករបស់អ្នកនឹងស្រូបយកជាតិវីតាមីន C, E និងសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងទៀតកាន់តែប្រសើរ។ លើសពីនេះទៀត វាល្អដល់សុខភាពណាស់! ញាំបែបនេះនឹងជួយលុបបំបាត់នូវការខូចរ៉ាឌីកាល់សេរី និងជួយរក្សាស្បែករបស់អ្នកឲ្យមើលទៅលូតលាស់ល្អ និងក្មេងជាងវ័យមិនថាអ្នកមានវ័យប៉ុន្មាននោះទេ។   

៤- កុំប្រើម្សៅផាត់
ទោះបីជាម្សៅមានគុណតម្លៃអស្ចារ្យរបស់វាក៏ដោយ ក៏ប៉ុន្តែសូមកុំឲ្យប្រើវានៅពេលដែលអ្នកព្យាយាមមើលទៅក្មេងជាងវ័យ។ ការដែលម្សៅស្ថិតនៅលើផ្ទៃមុខរបស់អ្នកយូរប៉ុនណា វានឹងកាន់តែជ្រាបចូលទៅស្នាមជ្រីវជ្រួញតូចៗ និងស្នាមជាំរបស់អ្នក ដោយធ្វើឲ្យស្នាមទាំងនោះមើលឃើញកាន់តែច្បាស់។ អ្នកអាចប្រើក្រែមការពារមុខដើម្បីបិទបាំងស្នាមជាំ និងស្នាមផ្សេងៗ ប៉ុន្តែសូមកុំព្យាយាមប្រើម្សៅផាត់ឲ្យសោះ។ 

៥- បន្ថែមម្សៅម៉ាកាយ៉េ (Bronzer)
រាល់ស្នាមជ្រីវជ្រួញ និងស្នាមជាំ ដែលមាននៅលើស្បែកអាចបិទបាំងបានយ៉ាងងាយស្រួលជាមួយនឹងម្សៅម៉ាកាយ៉េ។ ម្សៅម៉ាកាយ៉េមិនត្រឹមតែជួយបិទបាំងស្នាមទាំងនោះទេ តែវាថែមទាំងផ្តល់ឲ្យស្បែករបស់អ្នកនូវសម្រស់ស្រស់ស្អាតទៀតផង។ អ្នកអាចបន្ថែម Bronzer បន្តិចបន្តួចទៅលើក្រែមផាត់មុខ ឬលាបវានៅលើច្រមុះ ថ្ពាល់ និងថ្ងះ ដោយប្រើប្រដាប់ផាត់ធំ។ 

៦- ថែរក្សាដៃរបស់អ្នកឲ្យបានរាល់ថ្ងៃ
ខណៈដែលការថែរក្សាផ្ទៃមុខរបស់អ្នកប្រចាំថ្ងៃមានសារៈសំខាន់ហើយនោះ អ្នកក៏មិនត្រូវភ្លេចថែរក្សាដៃរបស់អ្នកនោះដែរ។ ត្រូវធ្វើឲ្យប្រាកដថាអ្នកថែរក្សាដៃរបស់អ្នកឲ្យបានត្រឹមត្រូវរៀងរាល់ថ្ងៃ។ ប្រសិនបើអ្នកកំពុងធ្វើការសន្សំសំចៃថវិកា អ៊ីចឹងសូមសាកល្បងលាបផលិតផលថែរក្សាមុខនៅលើដៃរបស់អ្នក។ វាមិនចាំបាច់ទាល់តែប្រើក្រែមថែរក្សាដៃដ៏ពិសេសនោះទេ។ ហើយកុំភ្លេចប្រើប្រាស់ឡេការពារកម្តៅថ្ងៃឲ្យបានរាល់ថ្ងៃ។ នេះគឺជាជំហានដ៏ធំមួយដើម្បីឲ្យមើលទៅក្មេងជាងវ័យ មិនថាអ្នកមានវ័យប៉ុនណានោះទេ។  

៧- ប្រើគ្រឿងផាត់មុខឲ្យត្រឹមត្រូវ
តើអ្នកដឹងថាពណ៌មួយចំនួនអាចនឹងធ្វើឲ្យអ្នកមើលទៅអាក្រក់ និងថែមទាំងបញ្ចេញនូវស្នាមជ្រីវជ្រួញ និងស្នាមជាំឲ្យគេឃើញយ៉ាងច្បាស់ដែរឬទេ? ដើម្បីឲ្យមើលទៅក្មេងជាងវ័យ ត្រូវធ្វើឲ្យប្រាកដថា អ្នកផាត់ពណ៌ដែលត្រឹមត្រូវនៅលើបបូរមាត់ ភ្នែក និងថ្ពាល់។ សូមជ្រើសរើសយកពណ៌ដែលមើលទៅមានលក្ខណៈធម្មជាតិ ហើយត្រូវនៅឲ្យឆ្ងាយពីពណ៌ដិត និងភ្លឺថ្លា៕ 

adverise with khmeread

មតិយោបល់