adverise with khmeread Youbbee

ឃាត់ជនសង្ស័យ៤នាក់មានអាវុធប៉ងប្លន់

   មណ្ឌលគិរី ៖ ជនសង្ស័យ​នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​កោះ​ញែក​ចាប់ខ្លួន​កាលពី​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃទី​៣០ ខែ ធ្នូ ឆ្នាំ​២០១៥​នៅ​ចំណុច​ស្រែ​ជ្រេស​ភូមិ​ក្បាលកោះ ឃុំ​ស្រែ​សង្គម​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ខណ​:​ពេល​កំពុង​ប្រមូល​ផ្តុំគ្នា​សេព​ថ្នាំញៀន​ហើយ​មាន​កាំភ្លើង​AK​ជាប់​នឹង​ខ្លួន​ប៉ង​ធ្វើ​សកម្មភាព​ប្លន់ ។​
    ប៉ូលិស​និយាយថា មនុស្ស​ចំនួន​៤ នាក់​ដែល​កំពុង​ប្រមូល​ផ្តុំគ្នា ដោយមាន​កាំភ្លើង​ជាប់​ខ្លួន​នោះ រួមមាន​៖១-​ឈ្មោះ​យន់ ឌី ប្រុស ២៩ ឆ្នាំ ខ្មែរ លំនៅ ភូមិ​អូរ​យ៉េះ ឃុំ​
​ស្រែ​សង្គម​ស្រុ​កោះ​ញែក មុខរបរ បើក​តាក់​ស៊ី ២-​ឈ្មោះ​ឆាន់ ឈួន ប្រុស អាយុ​២៥ ឆ្នាំ ខ្មែរ​លំនៅ​ភូមិ​សង្វា គង​ជ័យ អូរ​រាំ​ឳ ត្បូងឃ្មុំ មុខរបរ​កសិករ​៣-​ឈ្មោះ​ម៉ា ម៉ី ភេទ​ប្រុស​អាយុ ១៦ ឆ្នាំ​លំនៅ​ភូមិ​ក្បាលកោះ​ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក​មុខរបរ កសិករ​និង​៤-​ឈ្មោះ​ឈុំ វិបុល ភេទ​ប្រុស​អាយុ ៣០​ឆ្នាំ លំនៅ​ភូមិ​ពានមាស ឃុំ​លំពង់ ស្រុក​បាទី ខេត្ត តាកែវ មុខរបរ កសិករ ។​
    វត្ថុតាង ចាប់​យកបាន​អាវុធ​AK47​ចំនួន​០១​ដើម គ្រាប់ ០៧​គ្រឿង​ម៉ូតូ​០១ គ្រឿង ទូរ​សព្ទ័​០៣ គ្រឿង​សម្ភារ​:​សេព​គ្រឿងញៀន​មួយចំនួន ។​
   បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៤​នាក់​ប៉ូលិស​កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី ៕​

adverise with khmeread

មតិយោបល់