adverise with khmeread Bea04ab5 a075 491a 8c6f 7c729e76d659

ប៉ូលិស​ក្រុង​តាខ្មៅ​ឃាត់​ជនសង្ស័យ​៤​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

    កណ្តាល ៖ ជនសង្ស័យ​៤​នាក់​ពាក់ព័ន្ធ​ករណី​ចែកចាយ​នូវ​សារធាតុ​ញៀន​ខុសច្បាប់​ ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​នា​ថ្ងៃទី​១១​ កក្កដា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​៣​រសៀល​នៅ​ចំណុច កន្លែង​លក់​ទឹកត្នោតជូរ​ស្ថិតនៅ​ភូមិ​ក្រពើ​ហា​កើត សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​៤​នាក់​គឺ​ទី១.​ឈ្មោះ នៅ នាង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​ ផ្ទះជួល​ភូមិ​ក្រពើ​ហា​កើត សង្កាត់ព្រែក​ឬ​ស្សី​ ក្រុង​តាខ្មៅ មុខរបរមិន​ពិតប្រាកដ​, ទី២.​ឈ្មោះ​ ឃី វណ្ណឌី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ ព្រែក​សំរោង សង្កាត់ តាខ្មៅ​ក្រុង​តាខ្មៅ មុខរបរមិន​ពិតប្រាកដ​, ៣.​ឈ្មោះ ខុម ផានិត ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ មុខរបរមិន​ពិតប្រាកដ​ និង​ទី៤.​ឈ្នោះ ​វ៉ាន់ សុ​ផា ភេទ​ស្រី អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ផ្ទះជួល​ភូមិ​ក្រពើ​ហា​កើត សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តាខ្មៅ មុខរបរ ធ្វើការ​ហាង​ខារ៉ាអូខេ​(​ហុងកុង​)​។​

    វត្ថុតាង ដកហូត​មាន​ក្រាម​ពណ៌ ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​មេ​តំ​ហ្វេ​តា​មីន​ (​ម៉ា​ទឹកកក​ice) ២០ កញ្ចប់​តូច, ម៉ូតូ ម៉ាក ឌូ​ក​ពណ៌ ស​​ពាក់​ស្លាក​ភ្នំពេញ​1CP-8880-​ម៉ូតូ ម៉ាក​សេ​100​កូរ៉េ ពាក់​ស្លាក​លេខ ក​.4821​កំពង់ស្ពឺ។​

    ប៉ូលិស​ន្ត​ថា បន្ទាប់ពី​សមត្ថកិច្ច បានទទួល​ព័ត៌មាន​ថា មាន​ក្រុម​ចែកចាយ​គ្រឿងញៀន​នៅ​ម្តុំ​កើតហេតុ​ខាងលើ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន រួមសហការ​ជាមួយ​កម្លាំង ផ្នែក​ព្រហ្មទណ្ឌ​និង​ផ្នែក​ពិនិត្យ​វិភាគ បាន​ចុះ​ត្រួតពិនិត្យ អ្នក​ទាំង​៤​នាក់​ឃើញ​វត្ថុតាង​ដូចខាងលើ ហើយ​បាន​ឃាត់ខ្លួន ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់