adverise with khmeread 13672078 256437421404045 1385521753 n

ឃាត់​បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់​ពីបទ​លួច​

    រតនៈគិរី​-​ឧ​ត្ត​រ​មានជ័យ ៖ ស្ត្រី​ម្នាក់​បុរស​ម្នាក់​ ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុង​២​ករណី​ផ្សេងគ្នា​ពីបទ​លួច គឺ​ប៉ូលិស​ខេត្តរតនៈគិរី​ឃាត់​ស្រី​ម្នាក់ និង ខេត្ត​ឧ​ត្ត​រ​មានជ័យ​ឃាត់​បុរស​ម្នាក់។​

    ១-​នៅ​ថ្ងៃទី ១១ កក្ដ​ដា ឆ្នាំ​២០១៦ ម៉ោង១០ ​និង​៣០នាទី ប៉ូលិស​ប៉ុស្តិ៍​ឡា​បាន​សៀក បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួនម្នាក់ ពាក់ព័ន្ធ​នឹង​ករណី​អំពើ​លួច នៅ​ចំណុច​ផ្ទះសំណាក់ សុខ អេង ភូមិ​៧​មករា សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនៈគិរី​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ គិល ស្រី ម៉ៅ ស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ។​

    បច្ចុប្បន្ន​ឃាត់ខ្លួន​នៅ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ឡា​បាន​សៀក ដើម្បី​បំពេញ​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត។​

    ២-​កាលពី​ថ្ងៃទី៩ ​ខែ កក្ត​ដា ឆ្នាំ​២០១៦ ​ប៉ូលិស​កា​រិ​យា​ល​យ័​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ សហការ​ជាមួយ​កម្លាំង​ប៉ូលិស​អធិការ​ក្រុង​សំរោង​បាន​ចុះ​អនុវត្តន៍​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​លេខ ០៣៥.​ត​.​ព្រះ​/១៦​ចុះ​ថ្ងៃទី​១៦ ខែមិថុនា​ឆ្នាំ​២០១៦ របស់​ចៅក្រម សើ​ប​សួរ គួ​ន ចន្ថា និង​បាន​ឃាត់ខ្លួន​ម្នាក់​។​

    ប៉ូលិស​និយាយថា ជនជាប់ចោទ​ឈ្មោះ ស៊ី​វ ស៊ី​ហាក់ ភេទ​ប្រុស ​អាយុ២១​ឆ្នាំ​ មុខរបរ​កសិករ​រស់នៅ​ភូមិ​អភិវឌ្ឍន៍ សង្កាត់​អូ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ឈ្មោះ ស៊ី​វ ស៊ី​ហាក់ និង​បក្សពួក​ឈ្មោះ​ជា សុខុន​ហៅ​ឡា​និង​ឈ្មោះ អាន អុន បានធ្វើ​សកម្មភាព​លួច កាបូប​លុយ​ក្នុង​មន្ទីរ​ខេត្ត​កាលពី​ថ្ងៃទី ២០​ខែ​មិនា ឆ្នាំ​២០១៦​កន្លងទៅ​៕

adverise with khmeread

មតិយោបល់