adverise with khmeread Rivets

ឡេវ​ដែក​តូចៗ​នៅលើ​ខោ​ខូវប៊យ​របស់​អ្នក​គឺ​ពិតជា​សំខាន់​!

    ​លោហៈ​តូច​នៅលើ​ហោប៉ៅ​ខោ​ខូវប៊យ​នេះ​ប្រហែលជា​មិនបាន​ធ្វើឱ្យ​អ្នក​ចាប់អារម្មណ៍​ទេ មកទល់​ឥឡូវនេះ​។​

​    ​វា​ត្រូវបាន​គេ​ស្គាល់​ថា​ជា ដែក "Rivet" ហើយ​ត្រូវគេ​ដេរ​ភ្ជាប់​នៅលើ​ហោប៉ៅ​ដើម្បី​ទប់​សម្ពាធ និង​ចលនា និង​ជួយ​ឱ្យ​សាច់​ក្រណាត់​ជាប់​គ្នា​ល្អ ដោយហេតុនេះ​ទើប​ខោ​ខូវប៊យ​ប្រើ​បានយូរ​។​

​    ​ក្នុង​ទស​វ​ស្សរ៍​ឆ្នាំ ១៨៧០ កម្មករនិយម​ពាក់​ខោ​នេះ​ណាស់ ប៉ុន្តែ​សាច់​ក្រណាត់​របស់​វា​ឆាប់​រហែក​ខូច​ណាស់​។​

​    ​មូលហេតុ​នេះហើយ​ទើ​បប្រពន្ធ​របស់​កម្មករ​បាន​ទៅរក​លោក Jacob Davis ជាជាង​កាត់ដេរ​ម្នាក់ ហើយ​បាន​សួរថា​តើ​គាត់​អាច​ខោ​ខូវប៊យ ដែល​មិន​ងាយ​រហែក​បានដែរ​ទេ​។​

​    ​លោក Davis បាន​នាំមក​នូវ​គំនិត​មួយ​នៃ​ការដាក់​ដែក Rivet នៅលើ​តំបន់ ដែល​ងាយ​រហែក​ចេញពី​គ្នា​ដូចជា​កែង​ហោប៉ៅ និង​គូថ​ក្រោយ​។ ដែក​លោហៈ Rivet នោះបាន​ជួយ​ក្រណាត់​ឱ្យ​ខាំ​ជាប់​គ្នា និង​មានន័យថា​ខោ​លែង​រហែក​ទៀតហើយ​។​

​    ​ជាមួយនឹង​ខោ​ភ្ជាប់​ដែក Rivet របស់គាត់​ទទួលបាន​ការចាប់អារម្មណ៍​ពី​សំណាក់​កម្មករ​ជា​បន្តបន្ទាប់ លោក Davis បាន​សហការ​ជាមួយ​ជំនួញ​ម្នា​ក់លោក Levi Strauss ផលិត​ខោ​ខូវប៊យ​បែបនេះ​រហូតមក​៕

adverise with khmeread
ប្រភព៖ Independent

អ្នកនឹងចូលចិត្ត

មតិយោបល់