adverise with khmeread Untitled 1

ស្មា​ត​ហ្វូ​ន​ផ្តល់​ផលប៉ះពាល់​ធំៗ​ចំនួន ៣ ដល់​សុខភាព​

    ​ស្មា​ត​ហ្វូ​ន​បាន​ផ្លាស់ប្ដូរ​របៀប​គិត​របស់​យើង​អំពី​សុខភាព​។ យ៉ាងណាមិញ មិនមែន​អ្វី​ទាំងអស់​អំពី​ទូរស័ព្ទ​របស់​អ្នក​សុទ្ធតែ​ល្អ​សម្រាប់​រាងកាយ​នោះទេ​។ ហើយ​នេះ​គឺជា​របៀប ៣ យ៉ាង​ដែល​ស្មា​ត​ហ្វូ​ន​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​។​

​    ​១. បញ្ហា​ធំ​បំផុត​ការ​ដេក​មិន​លក់​ដោយសារ​ពន្លឺភ្លើង​ពណ៌​ខៀវ ដែល​ស្មា​ត​ហ្វូ​ន​បញ្ចេញ​។ ពន្លឺ​ស្មា​ត​ហ្វូ​ន​អាច​រំខាន​ដល់​ការ​គេង​របស់​អ្នក​។ ពន្លឺភ្លើង​ពណ៌​ខៀវ​បញ្ឆោត​ខួរក្បាល​របស់​យើង​ឱ្យ​គិតថា វា​នៅតែ​ជា​ពេល​ថ្ងៃត្រង់​។ ព្យាយាម​កុំ​សម្លឹងមើល​ទូរស័ព្ទ​របស់​អ្នក​យ៉ាងហោចណាស់​មួយ​ម៉ោង​មុនពេល​ចូល​គេង​។ 

​    ​២. ពន្លឺភ្លើង​ពណ៌​ខៀវ​នេះ​អាចធ្វើឱ្យ​ភ្នែក​របស់​អ្នក​ឆាប់​ចុះខ្សោយ​។ ការសិក្សា​បាន​រកឃើញថា​ពន្លឺ​ស្មា​ត​ហ្វូ​ន​អាច​បំផ្លាញ​ចក្ខុ​របស់​អ្នក​និង​អាច​នឹង​ភ្ជាប់​ទៅ​ជំងឺភ្នែកឡើងបាយ​ទៀតផង​។ 

​    ​៣. គ្រោះថ្នាក់​ចៃដន្យ ជាពិសេស​ចំពោះ​អ្នក​ថ្មើ​ជើង​។ គ្រោះថ្នាក់​ចរាចរណ៍​អាច​បង្កឡើង​ដោយសារ​អ្នកបើកបរ​រវល់​ចុច​ស្មា​ត​ហ្វូ​ន​៕

 

 

adverise with khmeread
ប្រភព៖ techinsider

អ្នកនឹងចូលចិត្ត

មតិយោបល់