adverise with khmeread 74b37 90107 theres need starve yourself banner

អ្នកជំនាញ​អាហារូបត្ថម្ភ​លាតត្រដាង​មូលហេតុ​ដែល​អ្នក​ពិសា​អាហារ​តិច​ហើយ​នៅតែ​មិន​ស្រក​ទម្ងន់​

    ​អ្នក​ទាំងអស់គ្នា​ចង់​មើលទៅ​មាន​រាង​ស្អាត មិន​អ៊ីចឹង​? ប្រសិនបើ​អ្នក​ចង់​ស្រក​ទម្ងន់ អ្នក​ត្រូវ​កាត់បន្ថយ​ការបរិភោគ​អាហារ​របស់​អ្នក​មែន​ទេ​? ខុស​ទាំងស្រុង​!

​    ​លោកស្រី Michelle Adams-Arent អ្នកផ្ដល់​ប្រឹក្សា​យោបល់​ផ្នែក​អាហារូបត្ថម្ភ​ម្នាក់​និង​ជា​នាយ​កនៅ​អង្គការ Science and Education for Metabolic Precision បាន​បកស្រាយ​មូលហេតុ​ដែល​អ្នក​កាត់បន្ថយ​អាហារ​សម្បូរ​កាល់​ឡូរី​ហើយ​តែ​នៅ​មិនអាច​ស្រក​ទម្ងន់​ដូច​បំណង​។ លោកស្រី​បាន​បកស្រាយ​ដូចខាងក្រោម​៖

​    ​ការកាត់បន្ថយ​ជាតិ​កាល់​ឡូរី​ធ្វើឱ្យ​ថមថយ​នូវ​កម្រិត​ការរំលាយ​អាហារ​របស់​យើង​។ រាងកាយ​របស់​អ្នក​គឺ​បង្កើតឡើង​ដើម្បី​រស់រានមានជីវិត វា​មិនដែល​ខ្វល់​ថា​អ្នក​ចង់បាន​រាង​យ៉ាងម៉េច​នោះទេ​។ ការថយចុះ​កម្រិត​រំលាយ​អាហារ​នេះហើយ​ជា​មូល​ហេតុដែល​ធ្វើឱ្យ​រាងកាយ​កើន​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន ដោយសារ​ជាតិ​ខ្លាញ់​មិនបាន​រំលាយ​បានល្អ ហើយ​វា​គ្មាន​កន្លែង​ទៅ​ជ្រក​ក្រៅពី​ក្បាលពោះ​នោះឡើយ​។ 

​    ​វិធី​ដែល​ល្អ​បំផុត​ដើម្បី​បញ្ចុះ​ជាតិ​ខ្លាញ់ គឺ​ធ្វើ​លំ​ហាត់ប្រាណ និង​គេង​គ្រប់គ្រាន់ ត្រូវ​ប្រាកដថា​ពិសា​អាហារ​ពេលព្រឹក​ឱ្យបាន​ច្រើន ប៉ុន្ដែ​មិនមែន​ពេល​ថ្ងៃ​និង​ល្ងាច​នោះឡើយ​។ អាហារ​ត្រូវមាន​ប្រូតេអ៊ីន​ខ្ពស់ ហើយ​ការ​បូករួម​បញ្ចូល​គ្នា​វី​ធី​សាស្ត្រ​ទាំងអស់នេះ​នឹងធ្វើ​ឱ្យ​អ្នក​ដុត​កាល់​ឡូរី​ច្រើន​ក្នុង​រយៈពេល​ត្រឹម ២៤ ម៉ោង​៕

 

 

adverise with khmeread
ប្រភព៖ techinsider

អ្នកនឹងចូលចិត្ត

មតិយោបល់