adverise with khmeread 1

ពិសា​តែ​ជីរវ៉ាន់ស៊ុយ​ជួយ​លោកអ្នក​បំបាត់​ជំងឺ​បី​មុខ​យ៉ាង​ពូកែ​

    ​ភេសជ្ជៈ​ជីរវ៉ាន់ស៊ុយ​គឺ​ណែនាំ​សម្រាប់​ករណី​ជំងឺ ៣ មុខ​មានដូចជា មេរោគ​ឆ្លង​ក្នុង​ប្លោកនោម ស្លេកស្លាំង និង គ្រួសតម្រងនោម​។ ទឹក​តែមួយ​ប្រភេទ​នេះ​ផ្ទុក​នូវ​អាស៊ីតហ្វូលីក (folic acid) និង​មាន​ប្រសិទ្ធភាព​វិជ្ជមាន​លើ​សុខភាព​សរសៃឈាម​បេះដូង​។ ក្រៅពី​គុណសម្បត្តិ​ព្យាបាល​សុខភាព​ទាំងអស់នេះ ជីរវ៉ាន់ស៊ុយ​ក៏មាន​សមត្ថភាព​បញ្ចុះ​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ផងដែរ​។ 

​    ​ដោយសារ​វា​សម្បូរ​ជាតិ​ដែក តែ​ជីរវ៉ាន់ស៊ុយ​គឺ​ល្អ​បំផុត​សម្រាប់​មនុស្ស​ដែល​កើត​ជំងឺ​ស្លេកស្លាំង​។ ក្លឹ​ន​មាត់អាក្រក់​ក៏​អាច​បំបាត់​បានជា​មួយ​តែ​នេះ​ផងដែរ​។ 

​    ​* របៀប​ធ្វើ​តែ​ជីរវ៉ាន់ស៊ុយ​
​    ​ដាក់​ជីរវ៉ាន់ស៊ុយ​ស្រស់ ឬ​ក្រៀម ២ ស្លាបព្រា​បាយ​ចូលក្នុង​ទឹក​ក្តៅ​មួយ​កែវ (២៥០ មិ​ល្លី​លីត្រ​)​។ ទុកឱ្យ​វា​ចេញ​ជាតិ​ប្រហែល ១០ នាទី រួច​ដក​ជីរវ៉ាន់ស៊ុយ​ចេញ​។ នៅពេល​វា​រាង​ត្រជាក់​បន្តិច​នោះ សូម​ច្របាច់​ក្រូចឆ្មា​ចូល​បន្តិច និង​ទឹកឃ្មុំ​បន្តិច​។ 

​    ​អ្នក​អាច​ពិសា​តែ​ជីរវ៉ាន់ស៊ុយ​ពីរដង​ក្នុង​មួយថ្ងៃ ហើយ​ស្ត្រី​មាន​ផ្ទៃពោះ​មិនគួរ​ពិសា​វា​ទេ​ព្រោះ​វា​មាន​ផលប៉ះពាល់​អវិជ្ជមាន​លើ​គភ៌ និង​អ្នក​ដែល​ហើម​តម្រងនោម​ក៏​មិនត្រូវ​ពិសា​ដែរ​៕ 

adverise with khmeread
ប្រភព៖ naturalcuresplanet

អ្នកនឹងចូលចិត្ត

មតិយោបល់