adverise with khmeread Abc

វិធីសាស្ត្រ​អស្ចារ្យ​ដើម្បី​កម្ចាត់​មុន ស្នាម​ជាំ ស្នាម​មុន និង​ស្នាម​ជ្រីវជ្រួញ​!

​    ​ប្រសិនបើ​អ្នក​ចង់​លុបបំបាត់​មុន ស្នាម​ជាំ ស្នាម​មុន និង​ស្នាម​ជ្រួញ​ដោយ​មិន​ចង់​ចំណាយ​ប្រាក់​ច្រើន​លើ​ផលិតផល គ្រឿងផ្សំ​ពីរ​នេះ​អាចជួយ​អ្នក​បាន​។​

​    ​ដោយមាន​គុណសម្បត្តិ​ប្រឆាំង​ប្រឆាំង​អុកស៊ីតកម្ម បង្ការ​ការ​រលាក ជួយ​ឱ្យ​ស្បែក​ទន់ ស្បែក​មាន​សំណើម គ្រឿងផ្សំ​ខាងក្រោម​អាចជួយ​លោកអ្នក​ព្យាបាល​មិនមែន​ត្រឹមតែ​មុន ស្នាម​ជាំ តែ​ជួយ​បំបាត់​ស្នាម​ជាំ ស្នាម​មុន ឬ​ចំណុច​ខ្មៅៗ​លើ​ស្បែ​កបាន​ផងដែរ​។​

​    ​* គ្រឿងផ្សំ​
​    ​- ម្សៅ​មេនំ​បុ័ង (Baking Soda)
​    ​- ប្រេង​អូ​លីវ​
​    ​- ទឹក​ក្ដៅ​ឧ​ណ្ឌៗ​
​    ​
​    ​* របៀប​ធ្វើ​
​    ​ដំបូង​ឡើយ​ត្រូវ​លាង​សម្អាត​មុខ​ឱ្យ​ស្អាត​សិន​។ រួច​ដាក់​ម្សៅ​មេនំ​បុ័ង​ខ្លះៗ​ចូលក្នុង​ចាន បន្ទាប់មក​ដាក់​ប្រេង​អូ​លីវ​កម្រិត​ល្មម​។ បន្ទាប់មក​លាយ​វា​ឱ្យ​សព្វ​ចូលគ្នា លាប​លើ​ផ្ទៃមុខ​និង​ម៉ាស្សា ៥ ទៅ ៧ នាទី​។ បន្ទាប់មក​លាង​សម្អាត​វា​ចេញ​ជាមួយនឹង​ទឹក​ក្ដៅ​ឧ​ណ្ឌៗ​។ ធ្វើបែបនេះ ៣ ទៅ ៤ ដង​ក្នុង​មួយ​សប្តាហ៍ ឬ​បើ​មាន​ពេលធ្វើ​រាល់ថ្ងៃ​រឹតតែ​ឆាប់​ទទួលបាន​ផល​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់