adverise with khmeread Untitled 1

ត្រជាក់​ស្បែក​ស្រួលខ្លួន​! រូបមន្ត​ខាត់​ស្បែក​បែប​ធម្មជាតិ​នេះ​ជួយ​ឱ្យ​ស្បែក​ស​ដូច​បំណង​

    ​តើ​មិត្ត​នារី​ទាំងឡាយ​កំពុង​ស្វែងរក​រូបមន្ត​ខាត់​ស្បែក​ឱ្យ​ស​មែន​ទេ​? នេះ​ជា​វិធី​ខាត់​ស្បែក​ឱ្យ​ស​ងាយស្រួល​ធ្វើ​នៅផ្ទះ​ដោយ​ខ្លួនឯង​។ វា​មិន​ត្រឹម​ជួយ​ឱ្យ​ស្បែក​ស​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ធ្វើឱ្យ​ស្បែក​ត្រជាក់​ស្រួល​ផងដែរ​។ 

​    ​១. ចិញ្ច្រាំ​ខ្ញី​ឱ្យ​ម៉ដ្ឋ​មួយ​មើម​។ 
​    ​២. យក​ខ្ញី​ចិញ្ច្រាំ​នេះ​លាយ​ជាមួយ​យិន​ស៊ិន​កិន​ម៉ដ្ឋ​បន្តិច​, ស្ករស ១ ស្លាបព្រា​បាយ​, ប្រេងល្ង ១ ស្លាបព្រា​បាយ​, ទឹក​ផ្កាកូឡាប ៤ ស្លាបព្រា​បាយ (​យក​ស្លឹក​ផ្កាកូឡាប ៤​ទៅ ៥​បន្ទះ​ត្រាំ​ទឹក​ក្តៅ ១០ នាទី​ជាការ​ស្រេច​) និង ប្រេង​ក្រអូប ៥ ទៅ ១០ ដំណក់ បន្ទាប់មក​កូរ​ចូលគ្នា​ឱ្យ​សព្វ​។ 
​    ​៣. ខណៈពេល​អ្នក​ចូល​ងូតទឹក លោកអ្នក​អាច​យក​គ្រឿងផ្សំ​នេះ​មក​ខាត់​ស្បែក​ដងខ្លួន រួច​ទុកចោល​កន្លះ​ម៉ោង​។ បន្ទាប់មក​លាង​សម្អាត​ទឹក​ចេញ ហើយ​ដក​ដង្ហើមវែងៗ​។ ជាតិ​ប្រេង​ចម្រុះ និង​ខ្ញី​នឹង​ធ្វើឱ្យ​រាងកាយ​ត្រជាក់​ស្រួលខ្លួន​។ 

​    ​លោកអ្នក​អាចធ្វើ​តាម​វិធី​នេះ ៣ ដង​ក្នុង​មួយ​សប្តាហ៍ ហើយ​ក្នុង​រយៈពេល​ដ៏​ខ្លី​លោកអ្នក​នឹង​សង្កេតឃើញ​លទ្ធផល​ជាទី​គាប់ចិត្ត​៕ 

adverise with khmeread
ប្រភព៖ ស៊ែរ​ស៊ី​

មតិយោបល់