adverise with khmeread 1

រូបមន្ត​ធម្មជាតិ ១០០% ដើម្បី​កម្ចាត់​ខ្លាញ់​កំប៉េះគូថ ដែល​ធ្វើឱ្យ​អ្នក​ស្លៀក​ឈុត​ក្នុង​មិន​ស្អាត​

    ​ស្ត្រី​ភាគច្រើន​មាន​បញ្ហា​ដូចគ្នា គឺ​ខ្លាញ់​នៅ​កំប៉េះគូថ​។ លោកអ្នក​បារម្ភ​ថា​នឹង​ចំណាយ​ប្រាក់​ច្រើន​ដើម្បី​ទិញ​គ្រឿងសម្អាង​ដើម្បី​បំបាត់​វា​មែន​ទេ​? អាន​អត្ថបទ​នេះ​រួច លោកអ្នក​អាច​សន្សំ​លុយ​បាន​យ៉ាងច្រើន​ដើម្បី​ព្យាបាល​ខ្លាញ់​កំប៉េះគូថ​។ 

​    ​លោកអ្នក​មាន​ដឹង​ទេ​ថា ផលិតផល​បំបាត់​ខ្លាញ់​កំប៉េះគូថ​ផ្សំ​ពី​គ្រឿង​អ្វី​ដែរ​ទេ​?  ជាការ​ពិត ផលិតផល​ទាំងនោះ​គឺ​ផ្ទុក​នូវ​ជាតិ​កាហ្វេ​អ៊ី​ន​ជាមួយនឹង​គុណសម្បត្តិ​នៃ​សារធាតុ Lipolytic ដែល​ល្អ​បំផុត​សម្រាប់​កម្ចាត់​ខ្លាញ់​ចេញពី​គូថ ភ្លៅ និង​ត្រគាក​។ 

​    ​លោកអ្នក​អាច​កម្ចាត់​ខ្លាញ់​កំប៉េះគូថ​ដោយ​គ្រាន់តែ​ប្រើ​គ្រាប់​កាហ្វេ​ធម្មជាតិ ១០០ ភាគរយ​ប៉ុណ្ណោះ​។ 

​    ​* តើ​ត្រូវ​រៀបចំ​កាហ្វេ​ដូចម្តេច​ដើម្បី​កម្ចាត់​ខ្លាញ់​កំប៉េះគូថ​?
​    ​ដំបូង​ត្រូវ​លាយ​កាក​កាហ្វេ​ឆុង​រួច​ចំនួន ១ ស្លាបព្រា​បាយ​ក្នុង​ចាន​មួយ​ជាមួយ​ប្រេង​អូ​លីវ ១ ស្លាបព្រា​បាយ​។ បរិមាណ​អាស្រ័យ​លើ​តម្រូវការ​ជាក់ស្តែង ប៉ុន្តែ​ត្រូវ​ប្រា​ដក​ថា​មិន​លាយ​វា​ច្រើន​ជ្រុល​ពេក​ទេ​។ 

​    ​* របៀប​ប្រើ​
​    ​យក​ល្បាយ​កាហ្វេ​ម៉ាស្សា​ថ្នមៗ​លើ​កំ​បេះ​គូថ​ដើម្បី​សម្រួល​ចរន្តឈាម​ក្នុង​កំប៉េះគូថ​។ ត្រូវ​ពាក់​ស្រោមដៃ​ម៉ាស្សា​រហូត​ទាល់តែ​កំប៉េះគូថ​ក្តៅ​ខ្លាំង​។ រួចហើយ​លាង​សម្អាត​គូថ​ជាមួយ​ទឹក​ត្រជាក់​។ ត្រូវ​ម៉ាស្សា​ឱ្យបាន​រាល់ថ្ងៃ​។ មិនយូរ​ថ្ងៃ​នោះទេ លោកអ្នក​នឹង​សង្កេតឃើញ​លទ្ធផល​ជាមិនខាន​៕

adverise with khmeread
ប្រភព៖ naturalcuresplanet

មតិយោបល់