adverise with khmeread 77753340

អតីត​វីរបុរស​ក្រុម​តោ​ខៀវ Carlo Cudicini ព្រលយ​ថា​ជិត​មក​ក្លឹប​វិញ​ហើយ​

    ​Carlo Cudicini បាន​ប្រ​លយ​ពាក្យសម្តី​មួយ​ឃ្លា​ថា គាត់​នឹង​ត្រៀមខ្លួន​ត្រឡប់​ទៅកាន់​ក្រុម​តោ​ខៀវ Chelsea វិញ ដើម្បី​រួមការ​ងារ​ជាមួយ Antonio Conte មុន​យុទ្ធនាការ​ប្រជែង​ពានរង្វាន់​រដូវ​កាល ២០១៦/១៧ ឈាន​មកដល់​ក្នុង​រយៈពេល​ខ្លី​ខាងមុខ​។ 

​    ​អតីត​អ្នកចាំទី​វ័យ ៤២​ឆ្នាំ​រូបនេះ​បានបង្ហាញ​ខ្លួន​ចំនួន ២១៦​លើក​សម្រាប់​តោ​ខៀវ មុនពេល​ចាកចេញ​ពី​ទឹកដី Stamford Bridge ទៅកាន់​គូប្រជែង​ទីក្រុង​ឡុង​ដ៍ Tottenham Hotspurs កាលពី​ឆ្នាំ ២០០៩ ។​

​    ​នៅ​ថ្ងៃ​ប្រកាស​ជា​ផ្លូវការ​នៃ​ការកាន់កាប់​តំណែង​ជា​លើកដំបូង​របស់ Conte នៅ​ក្រុម Chelsea កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ Cudicini បាន​ហាក់​បាន​បញ្ជាក់ថា គាត់​នឹង​ចាប់ផ្តើម​តំណែង​ថ្មី​នៅ​ក្លឹប​នេះ​ដើម្បី​ធ្វើការ​ងារ​លើ​ផ្នែក​បុគ្គលិក​របស់​មិត្ត​រួម​ជាតិ​របស់គាត់ (Conte)​។​

​    ​គាត់​បាន​ប្រើប្រាស់​បណ្តាញ​សង្គម Twitter ដោយ​សរសេ​សារ​មួយ​ឃ្លា​កាលពី​ថ្ងៃអាទិត្យ​ថា "​ថ្ងៃស្អែក​ចាប់ផ្តើម​ការប្រកួតប្រជែង​ថ្មី​...​ខៀវ​គឺជា​ពណ៌​!"៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់