adverise with khmeread Untitled 1

បាល់ទាត់​មិន​ត្រឹមតែ​ជាការ​ប្រកួត​! វា​ជាការ​ស្រឡាញ់ ការគោរព​...

    ​ថត​បាន​ពី​តំបន់​អ្នកគាំទ្រ​ដោយផ្ទាល់​មួយកន្លែង បន្ទាប់ពី​ក្រុម​ជម្រើសជាតិ​បារាំង​ត្រូវបាន​ផ្តួល​ដោយ​ព័រ​ទុយ​ហ្គា​ល់​នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​អឺរ៉ុប Euro 2016 វីដេអូ​នេះ​បានបង្ហាញ​ពី​អ្នកគាំទ្រ​ជនជាតិ​បារាំង​ម្នាក់​ហាក់​រំជួលចិត្ត​ជាខ្លាំង ដោយ​មិនអាច​ទទួលយក​ជាមួយនឹង​ហេតុការណ៍​ដែល​បាន​កើតឡើង​មួយ​នេះ​ទេ​។​

​    ​ក្រុម​ជម្រើសជាតិ​របស់គាត់​បា​ន​របូត​ឱកាស​ដ៏​ធំ​នៅលើ​ទីលាន​ប្រកួត​របស់ខ្លួន​។ អារម្មណ៍​របស់គាត់​ត្រូវ​បំផ្លាញ​ស្ទើរ​ទាំងស្រុង​។​

​    ​ពិតណាស់ វា​ពិតជា​គួរឱ្យ​រន្ធត់ ដែល​មិនអាច​លួងលោម​ចិត្ត​របស់គាត់​បានឡើយ​។​

​    ​ប៉ុន្តែ​ទាំងនោះ​មិនអាច​បញ្ឈប់​អ្នកគាំទ្រ​ព័រ​ទុយ​ហ្គា​ល់​ដ៏​តូច​ច្រ​ម៉ក់​ម្នាក់​បានឡើយ ដែល​គាត់​បាន​ព្យាយាម​ធ្វើឱ្យ​អ្នកគាំទ្រ​បារាំង​រូបនោះ​មាន​អារម្មណ៍​ធូរស្រាល​ជាង​មុន​។​

​    ​ក្មេងប្រុស​តូច​ម្នាក់​ដែល​បាន​ពាក់​សម្លៀកបំពាក់​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ និង​កាន់​កន្សែង​មាន​ទង់ជាតិ​ព័រ​ទុយ​ហ្គា​ល់ បានបង្ហាញ​ខ្លួន​ព្យាយាម​លួងលោម និង​បង្ហាញ​ពី​ក្តី​អាណិតអាសូរ​ទៅដល់​ប្រិយមិត្ត​បារាំង​ម្នាក់​ដែល​កំពុងមាន​ការខកចិត្ត​ខ្លាំង​បំផុត​ចំពោះ​លទ្ធផល​ក្រុម​ជម្រើសជាតិ​ខ្លួន​៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់