adverise with khmeread  90352795 pelle main

Chelsea អន់​ពេក​មិនអាច​លេង​ឱ្យបាន​? Graziano Pelle ដាក់​ប៊ិក​ចុះហត្ថលេខា​លេង​ឱ្យ​ក្លឹប​ចិន

    ​ខ្សែប្រយុទ្ធ​ក្រុម Southampton កីឡាករ Graziano Pelle បាន​ចូលរួម​ជាមួយ​ក្រុម Shandong Luneng ក្នុង​លី​ក​កំពូល​ចិន Chinese Super League ក្នុងតម្លៃ​ខ្លួន ១២​លាន​ផោន (​ជាង​១៥​លាន​កន្លះ​ដុល្លារ​) ។​

​    ​តារាបាល់ទាត់​វ័យ ៣០​ឆ្នាំ​រូបនេះ បាន​ចូលរួម​នៅក្នុង​ក្រុម​លី​ក​កំពូល​អង់គ្លេស Premier League ដែល​ផ្ទេរ​មកពី​ក្រុម Feyenoord កាលពី​ឆ្នាំ ២០១៤ ហើយ​អាច​រក​គ្រាប់​បាល់​បាន​ចំនួន ៣០​គ្រាប់​ក្នុងការ​បង្ហាញខ្លួន ៨១​លើក​ឱ្យ​ក្លឹប​។​

​    ​គាត់​បានបង្ហាញ​ខ្លួន​ជា​លើកដំបូង​របស់ខ្លួន​ឱ្យ​ក្រុម​ជម្រើសជាតិ​អ៊ីតាលី ខណៈដែល​គាត់​ស្ថិត​ជា​កីឡាករ​របស់ Southampton ហើយ​គាត់​ក៏​ជា​ផ្នែក​មួយ​នៃ​ក្រុម​ជម្រើស​របស់​ពួកគេ​ផងដែរ​ក្នុង​ព្រឹត្តិការណ៍​ពាន​អឺរ៉ុប Euro 2016 ដែល​គាត់​អា​ចរក​គ្រាប់​បាល់​បាន​ចំនួន ២​គ្រាប់​ផងដែរ​។​

​    ​Pelle គឺជា​កីឡា​ករទី​បី​ហើយ​ដែល​បាន​ចាក​ចេញពី Southampton ក្នុង​ទីផ្សា​រដូវក្តៅ​របស់​អឺរ៉ុប បន្ទាប់ពី​ខ្សែបម្រើ Victor Wanyama បាន​ផ្ទេរ​ទៅលេង​ឱ្យ Tottenham ហើយ Liverpool បាន​ចុះហត្ថលេខា​ទទួលយក​ខ្សែប្រយុទ្ធ Sadio Mane៕

adverise with khmeread
ប្រភព៖ BBC

មតិយោបល់