adverise with khmeread 577aca55 a3e7 4693 ba2c af0345afc916

ច្រឡំ​បើករថយន្ត​ហួស​ផ្លូវ​រ៉ឺ​យ៉ែ​រ​ថយក្រោយ រអិល​ធ្លាក់​ប្រឡាយទឹក​ចាក់​ចោ​យ​ឥដ្ឋ​១​ម៉ឺន​ដុំ​

    ភ្នំពេញ ៖ ឥដ្ឋ​ចំនួន​ជាង​១​ម៉ឺន​ដុំ​បាន​ចាក់ចោល​ចេញពី​រថយន្ត​កូរ៉េ​មួយគ្រឿង​ដែល​រអិល​ធ្លាក់ចូល​ប្រឡាយទឹក ខណៈដែល​អ្នកបើកបរ​បើក​ហួស​ច្រឡំ​ផ្លួ​វ​រួច​រ៉ឺ​យ៉ែ​រ​ថយក្រោយ នៅពេល​មេឃ​រលឹម​ស្រិចៗ។​

    ហេតុការណ៍​នេះ កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ២០១៦ នៅ​ចំណុច​ផ្លូវលំ​ភូមិ​ត្រពាំង​រំចេក សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។​

    តាម​សម្តី​របស់​អ្នកបើករថយន្ត​ដឹក​ឥដ្ឋ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ រថយន្ត​បាន​ដឹក​ឥដ្ឋ​ចេញពី​ព្រែក​អញ្ចាញ ទៅ​ព្រែក​ហូរ​ក្រុង​តាខ្មៅ​ខេត្តកណ្តាល  ហើយ​គាត់​និង​កម្មករ​២​នាក់​ទៀត​ធ្វើដំណើរ​តាមផ្លូវ​វាង​ព្រោះ​តាម​ផ្លូវធំ​ខ្លាច​ស្ទះចរាចរណ៍។​

    លុះ​ខណៈ​មកដល់​ចំណុចកើតហេតុ គាត់​បើក​ហួស​ផ្លូវបត់ រួច​គាត់​បាន​បើក​យករ​យ៉ែ​រ ថយក្រោយ តែ​ដោយ​មេឃ​មាន​ភ្លៀង​​រលឹម​ស្រិចៗ ដី​រាង​រអិល បណ្តាលឱ្យ​កង់​ក្រោយ​រថយន្ត​រអិល​ទាញរ​ថ​យន្ត​ធ្លាក់​ប្រឡាយទឹក​ចាក់ចោល​ឥដ្ឋ​ជាង​១​ម៉ឺន​ដុំ​នោះ​តែម្តងទៅ ចំណែកឯ​គាត់​និង​កម្មករ​២​នាក់​ទៀត​មិនមាន​រងរបួស​អ្វី​ឡើយ។​

    ក្រោយពេល​កើតហេតុ ខាង​រថយន្ត​ដឹក​ឥដ្ឋ​បាន​ហៅ​រថយន្ត​ស្ទួ​ចមក​ស្ទួ​ច​រថយន្ត​មក​ដាក់​លើគោក រួច​ជញ្ជូន​ឥដ្ឋ​ដាក់​លើ​រថយន្ត​វិញ​ទើប​បន្តដំណើរ​ទៅមុខទៀត​៕

adverise with khmeread

មតិយោបល់