adverise with khmeread 6

អតីតតៃកុងរថយន្តក្រុមហ៊ុន​ទេសចរណ៍​កា​ពី​តូ​លតវ៉ាសុំចូលធ្វើការវិញ

     ភ្នំពេញ ៖  អតីត​តៃកុង​រថយន្ត ក្រុមហ៊ុន​ទេសចរណ៍​កា​ពី​តូ​ល បានធ្វើការ ប្រមូលផ្តុំ​គ្នា​ប្រមាណ​៥០​នាក់ ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​គោរព​ច្បាប់​ការងារ និង​ទទួលយក​អ្នកបើកបរ​រថយន្ត​ប្រមាណ​៥០​នាក់​ចូលធ្វើការ​ការងារ​វិញ ដោយ​ពួកគេ​អះអាងថា អ្នក​ទាំងនោះ​ត្រូវបាន​ក្រុមហ៊ុន​បញ្ឈប់​ដោយ​គ្មាន​កំហុស​។​
    ក្រុមអ្នកតវ៉ា​បាន​ជួបជុំគ្នា​នៅ​ព្រឹក​ថ្ងៃទី ៣០​ធ្នូ​ឆ្នាំ​២០១៥​វេលា​ម៉ោង​៧​ព្រឹក នៅ​ចំណុច​កែង​ផ្លូវ ១១១​កែង​១៨២​ស្ថិតនៅ​ខាងកើត​ឆៀង​ខាងត្បូង​ផ្សារ​អូរ​ឬ​ស្សី មុខ​ក្រុមហ៊ុន​ទេសចរណ៍​កា​ពី​តូ​ល សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា ។​
    តាម​ការបញ្ជាក់​ពី​ក្រុមហ៊ុន​បាន​ឲ្យ​ដឹងថា ការបញ្ឈប់​អ្នកបើកបរ​ទាំងនោះ ដោយ​អ្នកបើកបរ​ទាំងនោះ​ប្រព្រឹត្ត​ខុសពី​បទបញ្ជាផ្ទៃក្នុង និង ច្បាប់​ស្តីពី​ការងារ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស កេរ្តិ៍ឈ្មោះ​ក្រុមហ៊ុន ហើយ​កំពុងធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ៕​

adverise with khmeread

មតិយោបល់