Cne38g1xyaeoyvk

ស្តេច​បង្វឹក​គោ​ជល់​អេ​ស្ប៉ា​ញ​ស្លាប់​ដោយសារ​គោ​ជល់ ហើយ​មនុស្ស​សម្លាប់​គោ​សងសឹក​វិញ ផ្ទុះ​កំហឹង​ឈុ​ល​

    ​មនុស្ស​រាប់ពាន់​អ្នក​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​គាំទ្រ​យុទ្ធនាការ​ដើម្បី​បញ្ឈប់​ការសម្លាប់​រង្គាល​មេគោ​ជល់​មួយ​ក្បាល ដែល​បានសម្លាប់​ស្តេច​បង្វឹក​គោ​ជល់​អេ​ស្ប៉ា​ញ​មួយរូប​។​

​    ​Victor Barrio វ័យ ២៩​ឆ្នាំ បានក្លាយ​ទៅជា​អ្នក​បង្វឹក​គោ​ជល់​ដំបូង​គេ​ក្នុងប្រទេស​អេ​ស្ប៉ា​ញ​ដែល​បាន​ស្លាប់​នៅក្នុង​ទីលាន​ក្នុង​រយៈពេល ៣០​ឆ្នាំ​ចុងក្រោយ​មកនេះ កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ ពេលដែល​គាត់​ទទួលរង​ការ​វ័ធ​ចំ​ដើមទ្រូង​អំឡុង​កីឡា​ប្រជល់​គោមួយ​នៅ​ភាគ​ខាងកើត​នៃ​ទីក្រុង Teruel​។​

​    ​ជា​ប្រពៃណី មេគោ​ជល់​មួយ​ក្បាល​ដែល​សម្លាប់​អ្នក​បង្វឹក​គឺ​ត្រូវតែ​សម្លាប់​ដើម្បី​បញ្ចប់ "​ពូជ​គោ​ដែល​ចេះ​បង្ហូរឈាម​មនុស្ស​"​។​

​    ​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​ដើម្បី​ជួយ​ស្រោចស្រង់​ជីវិត​របស់​មេគោ Lorenza ជា​មេគោ​មួយ​ក្បាល​ដែល​បានសម្លាប់​លោក Barrio ប្រជាជន​រាប់ពាន់​អ្នក​បាន​ប្រើប្រាស់​បណ្តាញ​សង្គម Twitter របស់​ពួកគេ​ដើម្បី​គាំទ្រ​យុទ្ធនាការ​មួយ​បង្កើតឡើង​ដោយ​គណបក្សនយោបាយ​សិទ្ធិ​សត្វ PACMA ។​

​    ​PACMA និយាយ​លើ Facebook ថា "​គ្មាន​ពិធី​សាសនា ប្រពៃណី ឬ​ទម្លាប់​សម្លាប់​មេគោ​ក្រោយ​ការស្លាប់​អ្នក​បង្វឹក​គោ សង្គម​នឹង​ល្អ​។ យើង​ដឹង​រឿង​ដែលមាន​ក្រមសីលធម៌​តែមួយ​ប៉ុណ្ណោះ នោះ​គឺ​លុបចោល​ពិធីបុណ្យ​ប្រជល់​គោ​នេះ​ចោល​"​។​

​    ​សារ​មួយ​ឃ្លារ​នេះ​ត្រូវបាន​ចែកចាយ​លើសពី ៣.៥០០​លើក និង​ទាក់ទាញ​ការបញ្ចេញមតិ​ចំនួន ១.០០០​ដង​ផងដែរ​៕

 

ប្រភព៖ telegraph, Daily Mail

មតិយោបល់