adverise with khmeread B712ba71 1c93 47d2 bd61 0d82556f854b

បុរស​ម្នាក់​ស្រវឹងស្រា​ជោគ​បើករថយន្ត PRADO​ បុក​រះ​ម៉ូតូ​៣​គ្រឿង បើក​រត់​ត្រូវបាន​អ្នកស្រុក​នាំគ្នា​ដេញតាម​យក​ដុំថ្ម​គប់​រថយន្ត​ត្រូវ​ម្ចាស់​រថយន្ត​របួសធ្ងន់​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ស្រវឹងស្រា​ជោគជាំ​ម្នាក់ បាន​បើករថយន្ត​មួយគ្រឿង​ម៉ាក TOYOTA PRADO មួយគ្រឿង​រេ​ពេញ​ផ្លូវ​ទៅបុក​ម៉ូតូ​៣​គ្រឿង​បន្តបន្ទាប់ រួច​បើក​រត់​មិន​ឈប់ ត្រូវ​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​ខឹង​ដេញតាម​យក​ដុំថ្ម​គប់​បណ្តាលឱ្យ​រថយន្ត​ខូ​ត​ខាត​ព្រមទាំង​គប់​ចំ​បែក​មុខ​បែកក្បាល​ម្ចាស់​រថយន្ត​ហូរឈាម​ស្រោច​ពេញ​ខ្លួន។​

    ហេតុការណ៍​នេះ​បង្កឡើង​កាលពី​វេលា​ម៉ោង៩​ និង​១០​នាទី​យប់​ថ្ងៃទី១១ កក្ក​ដា​ ឆ្នាំ​២០១៦ នៅតាម​បណ្តោយ​ផ្លូវ ១៩៨៦ មុខ​សកល​វិទ្យាល័យ​និង​មន្ទីរពេទ្យ​សែន​សុខ ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

    តាម​ប្រភពពី​អ្នកឃើញ​ហេតុការណ៍​នេះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ មាន​បុរស​ស្រវឹងស្រា​ជោកជាំ​ម្នាក់​បើករថយន្ត ម៉ាក PRADO ពណ៌​សំបក​ឪឡឹក​មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ 2I-8897 ​បើក​តាម​បណ្តាល​ផ្លូវ​១០៨៦ ទិសដៅ​ពី​លិចទៅ​កើត។​

    លុះ​មកដល់​មុខ​សលក​វិទ្យាល័យ​និង​មន្ទីរពេទ្យ​សែន​សុខ រថយន្ត​បាន​ទៅ​ពីក្រោយ​ម៉ូតូ​វីវ៉ា​ពីរ​នាក់​ប្តី​បណ្តាលឱ្យ​ដួល​រងរបួស​ស្រាល​តែប៉ុណ្ណោះ តែ​ប្រហែលជា​គាត់​ស្រវឹង​មិនដឹងថា​ខ្លួន​បើករថយន្ត​ទៅបុក​គេ ទើប​បន្តដំណើរ​ទៅមុខទៀត រហូតដល់​មុខ​ភោ​ជនី​ដ្ឋា​នតា​យ​តា​យ ក៏​ទៅបុក​ពីក្រោយ​ម៉ូតូ​ស្មា​ស់រី​វ៉ូ​របស់​អ្នកគ្រូ​ភាសា​ម្នាក់ ខ្ទាត​មនុស្ស​ចេញពី​ម៉ូតូ​រងរបួស​ស្រាល​ទៀត​។​

    តែ​មិនបាន​ឈប់​ក៏​បន្តដំណើរ​ទាំង​មាន ម៉ូតូ​របស់​អ្នកគ្រូ​ភាសា បាន​ជាប់​នៅក្រោយ​រថយន្ត អូស​តាម​ផ្លូវបែក​ផ្កាភ្លើង ព្រោងព្រាត ខណៈដែល​បើក​រត់​ក៏​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត​របស់​បុរស​រត់​ឌុប​ម្នាក់​ដែល​អង្គុយចាំ​ម៉ូយ​នៅមុខ​ខារ៉ាអូខេ​និង​សណ្ឋាគារ ហេ​វិ​ន រង​ការ​ខូ​ត​ខាត សំណាង​មនុស្ស​លោត​ចេញ​ទាន់​។​

    ប្រភព​បន្តថា បន្ទាប់មកទៀត​បុរស​ស្រវឹងស្រា​រូបនោះ នៅតែ​មិន​ព្រម​ឈប់​មក​ដោះស្រាយ បើក​រត់​រហូតដល់​ចំណុច​ស្តុ​ប​ផ្លូវ​៥៩៨ កែង​និង​១០៩៦​ទើប​រថយន្ត​ទៅមុខ​លែងរួច ក៏ត្រូវ​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ដែល​ឃើញ​ហេតុការណ៍​មានចិត្ត​ខឹងសម្បារ នាំគ្នា​យក​ដុំថ្ម ដំបង មក​វាយ​គប់ កម្ទេច​រថយន្ត​ព្រម​គប់​ទៅលើ​បុរស​ម្ចាស់​រថយន្ត​បណ្តាលឱ្យ​រងរបួស​ធ្ងន់ បែក​ឈាម​ពេញ​ខ្លួន​។​

    ក្រោយពេល​កើ​ក​ហេតុ​សមត្ថកិច្ច​បាន​ទៅ​ជួយ​អន្តរាគមន៍ និង​បាន​ទាក់ទង​ទៅ​ជំនាញ​ចរាចរណ៍​ក្រុង​មក​ស្ទួ​ច​យក​រថយន្ត​បង្ករ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ដោះស្រាយ​។ យ៉ាងណាក៏ដោយ ប៉ូលិស​មិនទាន់​បញ្ជាក់​ពី​អត្តសញ្ញាណ​ជនបង្ក​នៅឡើយ៕

 

adverise with khmeread

មតិយោបល់