adverise with khmeread 040a6ff7 4093 48d7 8d3e de7286896b94

វាយ​និង​ស្នាប់​កាំភ្លើង​រួច​ភ្ជង់​បាញ់​មួយ​គ្រាប់​ប្លន់ យក​ម៉ូតូ​ហុងដា​សេ​១២៥​មួយគ្រឿង​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​២​នាក់​ទើប​មកពី​មើល​ប្អូន​នៅ​មន្ទីរពេទ្យ ជិះ​ម៉ូតូ​ត្រឡប់មក​ផ្ទះជួល​វិញ​ត្រូវ ក្រុមចោរ​ប្រដាប់អាវុធ​មាន​គ្នា​៣​នាក់​ជិះ​ម៉ូតូ​២​គ្រឿង បានមក​ស្ទាក់​វាយ​នឹង​ស្នាប់​កាំភ្លើង​រួច​ភ្ជង់​បាញ់​គំរាម មួយ​គ្រាប់ ប្លន់​យក​ម៉ូតូ​ពី​ជនរងគ្រោះ​បានសម្រេច​គេចខ្លួនបាត់។​

    អំពើ​ប្លន់​ប្រដាប់អាវុធ​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩​ និង​៥០​នាទី​យប់​ថ្ងៃទី១១ កក្កដា ឆ្នាំ​២០១៦ នៅតាម​ផ្លូវ​បេតុង​អង្គ​តា​មិញ ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​បាន​រៀបរាប់ថា ខ្លួន​មានឈ្មោះ ធឹ​ម អ៊ូ​ត អាយុ២៦ឆ្នាំ​ស្នាក់នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ មាន​មុខរបរ​ជាងសំណង់​មាន​ស្រុកកំណើត​នៅ​ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង និង​មិត្តភក្តិ​រួម​ដំណើរ​ឈ្មោះ ឃី ពិ​សេដ អាយុ​២៦ឆ្នាំ។ រីឯ​ម៉ូតូ​ដែល​ក្រុមចោរប្លន់​បាន​នោះ ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ​ស៊េរី​០១៥ ​ពណ៌ខ្មៅ ពាក់​ស្លាក​លេខ​ស្វាយរៀង 1H-2542។​

    ធឹ​ម អ៊ូ​ត​បាន​បន្តថា នៅពេល​កើតហេតុ រូបគាត់​រួម​និង​មិត្ត​ភ​ត្តិ​ម្នាក់ទៀត​ទើប​មកពី​មើល​ក្មួយ​ឈឺ​នៅ​ពេទ្យ​គន្ធ​បុ​ប្ភា ខណៈពេលដែល​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​បន្ទប់​ជួល​វិញ​តាមផ្លូវ​បេតុង​អង្គ​តា​មិញ។ លុះ​មក​ចំណុចកើតហេតុ​ជា​កន្លែង​ស្ងាត់ ក៏​លេចមុខ​ជនសង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥​មួយគ្រឿង ​ពណ៌​ខ្មៅ និង ហុងដា​ស្កុ​ពី​ព​ណ៌ស មួយគ្រឿង​ទៀត​បាន​ជិះ​មក​ស្ទាក់​ពីមុខ​ម៉ូតូ​ដោយ​គ្នា​ជនសង្ស័យ​ពីរ​នាក់​ចុះ​ពី​ម៉ូតូ​មក​វាយ​រូបគាត់​នឹង​ស្នាប់​កាំភ្លើង​បណ្តាលឱ្យ​រងរបួស​៣​កន្លែង​ត្រ​ង់ក ស្មា​និង​ខ្នង រួច​ឱ្យ​ចុះ​ពី​ម៉ូតូ​ព្រមទាំង​បាញ់​គំរាម​មួយ​គ្រាប់ ទើប​យក​ម៉ូតូ​របស់គេ​ជិះ​ចេញទៅ​បាត់ទៅ​។​

    ក្រោយពេល​កើតហេតុ ជនរងគ្រោះ​បាន​ទូរស័ព្ទ​ទៅសុំ​ការអន្តរាគមន៍​ពី​កម្លាំង​សមត្ថកិច្ច ភ្លាមៗ​ជាច្រើន​នាក់​បានចេញ​អន្តរាគមន៍​ក្បែរ​កន្លែងកើតហេតុ​និង​គ្រប់​គោលដៅ​សំខាន់ៗ តែ​មិនឃើញ​មាន​អ្វី​សង្ស័យ ក៏​នាំ​ជនរងគ្រោះ​ទៅ​បង្ហាញ​កន្លែងកើតហេតុ និង​បាន​នាំ​ជនរងគ្រោះ​ទៅ​គ្លីនិក​ដើម្បី​ព្យាបាល​របួស ទើប​នាំទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​ចោមចៅ ដើម្បី​កំណត់​មុខសញ្ញា​យកមក​ដាក់ទោស​ទៅតាម​ច្បាប់ ៕

 

adverise with khmeread

មតិយោបល់